ក្រោយបាត់មុខពីសិល្បៈមួយរយៈ អតីត Freshie Girl គង់ ច័ន្ទស្រីដែន ត្រលប់មកសាជាថ្មី ជាមួយនឹងស្នាដៃខ្សែភាពយន្តមានគ្រប់រសជាតិ!

//s6.kh1.co/55/55f671249b8312f41345953a9e0146c2753d182b.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយពី កញ្ញា គង់ ច័ន្ទស្រីដែន ដែលជាអតីត Freshie Girl ជ័យលាភីលេខមួយ ប្រចាំឆ្នាំ២០១៥ ដោយពន្លកតារាស្រីរូបនេះ មិនត្រឹមតែប្រកបដោយរូបសម្ផស្សស្រស់ស្អាតតែមួយមុខទេ ថែមទាំងមានសមត្ថភាពសិល្បៈគួរឲ្យកោតសរសើរទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង  ស្រីដែន បានបាត់មុខពីសិល្បៈមួយរយៈ នាពេលកន្លងមក ព្រោះតែជាប់រវល់បំពេញការងារផ្ទាល់ខ្លួន ធ្វើឲ្យមហាជនងឿងឆ្ងល់ និងនឹកនាដល់រូបនាងយ៉ាងខ្លាំង។

ទីបំផុត ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ បានវិលត្រលប់មកសាជាថ្មី ជាមួយស្នាដៃសម្ដែងថ្មី តាមរយៈខ្សែភាពយន្តខ្នាតធំរបស់ ផលិតកម្មកងចក្រភាពយន្ត មានចំណងជើងថា «Young Love ស្នេហាក្មេងៗ» ដែលសាច់រឿងទាំងមូល ឆ្លុះបញ្ចាំងគ្រប់រសជាតិអំពី មិត្តភាព គ្រួសារ ស្នេហាយុវវ័យ នាពេលបច្ចុប្បន្ន។

មិនត្រឹមតែប៉ុណ្ណោះ គង់ ច័ន្ទស្រីដែន គឺជាតួអង្គស្រី ដ៏សំខាន់មួយប្រចាំរឿងនេះផ្ទាល់តែម្ដង រួមទាំងមានសិល្បករល្បីៗ ជាច្រើនរូបទៀតផងដែរ។ ដូចេ្នះ ជឿជាក់ថា មិត្តៗយុវវ័យប្រាកដជាអញ្ជើញទៅទស្សនាស្នាដៃថ្មីរបស់ ស្រីដែន តាមរយៈខ្សែភាពយន្ត «Young love» នេះឲ្យបានគ្រប់គ្នា ធានាថាមិនខកបំណងទេ៕

កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន
កញ្ញា គង់ ច័ន្ទស្រីដែន ក្នុងសាច់រឿង
កញ្ញា គង់ ច័ន្ទស្រីដែន ក្នុងសាច់រឿង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T