ក្ដៅៗ!! Liverpool ចង់បានខ្សែប្រយុទ្ធលំដាប់កំពូលមួយរូបរបស់ PSG

//s5.kh1.co/a2/a273902c7ffe2cf372ef754b5be7b96031c29e8c.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Liverpool បានចូលខ្លួនប្រជែងជាមួយ Real Madrid ក្នុងការដណ្ដើមខ្សែប្រយុទ្ធវ័យក្មេងរបស់ Paris Saint-Germain កីឡាករ Kylian Mbappe។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

មកទល់នឹងពេលនេះ Kylian Mbappe នៅតែបន្តមានព័ត៌មានថានឹងអាចចាកចេញពីជើងឯកបារាំង ខណៈសុពលភាពកុងត្រារវាងគេ និងក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីសនៅមានរហូតដល់ឆ្នាំ២០២២។

ប្រភពពីសារព័ត៌មាន El Desmarque បានឲ្យដឹងថាហង្សក្រហមបានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe ព្រោះតែការពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ជើងឯក Champions League រដូវកាលមុនមិនបាននាំចូលកីឡាករល្អៗគួរឲ្យតកត់សម្គាល់នោះទេ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ក្រោយផ្លាស់មកចូលរួមជាមួយ Paris Saint-Germain កាលពីឆ្នាំ២០១៧ ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Mbappe ធ្វើបានយ៉ាងល្អជាមួយក្លិប និងក្រុមជម្រើសជាតិ នឹងបានក្លាយជាខ្សែប្រយុទ្ធវ័យក្មេងដែលលេចធ្លោមួយរូប៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T