ឪពុករបស់កីឡាករ Erling Haaland បានបង្ហើបថាកូនរបស់គាត់អាចនឹងចូលរួមជាមួយនឹងក្លិបធំមួយនៅ Premier League ប៉ុន្តែមិនមែន Manchester United នោះទេ

//s5.kh1.co/4c/4cfca7f9d2d436f25f4aecc68c66e00fb12d4bae.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អូទ្រីស៖ លោក Alf-Inge ដែលជាឪពុករបស់ខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Erling Haaland បានបង្ហើបថាកូនរបស់គាត់អាចនឹងចូលរួមជាមួយក្លិប Manchester City ច្រើនជាង Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Haaland 
កីឡាករ Erling Haaland 

លោក Alf-Inge ជាអតីតកីឡាកររបស់ក្លិប​ Manchester City ។ ហើយលោកបានបញ្ជាក់ថាកូនប្រុសរបស់លោកមានសុបិនចង់ទៅលេងក្នុងក្របខណ្ឌ Premier League ដោយលោកបាននិយាយក្នុងកម្មវិធី talkSPORT ថា៖

លោក Alf-Inge ឪពុករបស់កីឡាករ Erling Haaland កាលលេងអោយ Man City 
លោក Alf-Inge ឪពុករបស់កីឡាករ Erling Haaland កាលលេងអោយ Man City 

"គាត់ (Haaland) ជាអ្នកគាំទ្ររបស់ក្លិប ​Leeds United ក្លិប Manchester City និងក្លិប ​Nottingham Forest។ គាត់នឹងដើរតាមគន្លងរបស់ខ្ញុំ ហើយវាមានភាពខុសគ្នារវាងការគាំទ្រនិងការទទួលការងារនៅទីនោះ។ ខ្ញុំគិតថាគាត់ចង់លេងនៅ Premier League ប៉ុន្តែខ្ញុំមិនដឹងថាវាកើតឡើងនៅពេលណានោះទេ។​ Premier League ជាលីគដ៏លំបាកមួយ។"

គួររម្លឹកផងដែរថាកីឡាករ Erling Haaland បានបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានរហូតដល់២៣គ្រាប់ ចំណោម១៧ប្រកួត ថែមទាំងបានទាក់ចិត្តក្លិបធំៗជាច្រើននៅអឺរ៉ុបចង់បានរូបគេ រួមមានក្លិបកាំភ្លើងធំ Arsenal, Real Madrid, Manchester United, Manchester City និង FC Barcelona៕

ប្រភព៖​ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T