កុំចេះតែហ៊ាន! អ្នកបើកយន្ដហោះម្នាក់ ឃើញស្រីស្អាតមិនបាន ឲ្យនាងអង្គុយនៅកាប៊ីនបើកបរ ឥឡូវត្រូវគេហាមឃាត់មិនឲ្យបើកយន្ដហោះអស់មួយជីវិត

//s4.kh1.co/30/30d54eb1250caa518eb5283d6098164cf6eecd01.jpg
សង្គម

 ០៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ អ្នកបើកយន្ដហោះម្នាក់ត្រូវបានបញ្ឈប់ពីការងារ ក្រោយពីបែកធ្លាយរូបភាពនារីម្នាក់អង្គុយនៅកន្លែងអ្នកបើកយន្ដហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីវ័យក្មេងរូបនោះមានឈ្មោះថា Chen Yuying ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យ Guilin Tourism និងមានបំណងចង់ក្លាយទៅជាអ្នកបម្រើការងារនៅលើយន្ដហោះ បន្ទាប់ពីបញ្ចប់ការសិក្សា។ កាលពីថ្ងៃទី៣ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ នាង Chen បានបង្ហោះរូបភាពមួយសន្លឹកទៅលើគណនីបណ្ដាញសង្គមរបស់នាង បង្ហាញពីនាងកំពុងអង្គុយនៅកន្លែងអ្នកបើកយន្ដហោះ និងមានអាហារសម្រន់នៅពីមុខ ដោយភ្ជាប់ជាមួយសារសរសេរថា៖

«ខ្ញុំសូមអរគុណដល់អ្នកបើកយន្ដហោះខ្លាំងណាស់ ហើយខ្ញុំក៏សប្បាយចិត្តណាស់ដែរ។»

ប្រភពបានបន្ដថា បន្ទាប់ពីការបង្ហោះរូបភាពនោះរួចមក ធ្វើឲ្យបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនខឹងសម្បារមិនពេញចិត្ត និងស្នើសុំឲ្យមានការស៊ើបអង្កេតចំពោះករណីនេះ។

ក្រោយពីស៊ើបអង្កេតរួចមកបានឲ្យដឹងថា រូបភាពនោះត្រូវបានថត ខណៈពេលនាង Chen កំពុងធ្វើដំណើរពីទីក្រុង Guilin ទៅកាន់ទីក្រុង Yangzhou កាលពីដើមខែមករា ឆ្នាំ២០១៩មកម៉្លេះ។

យ៉ាងណាមិញ ខាងក្រុមហ៊ុនអាកាសយានដ្ឋាន Air Guilin បានចេញមុខសុំទោស និងព្រមទទួលកំហុសដែលមិនអាចគ្រប់គ្រងបុគ្គលិកឲ្យបានល្អ។ ចំណែកបុរសដែលជាបើកយន្ដហោះ ត្រូវបានបញ្ឈប់ពីការងារជាអ្នកបើកយន្ដហោះអស់មួយជីវិត និងបុគ្គលិកផ្សេងទៀតដែលបម្រើការងារក្នុងជើងហោះហើរនោះត្រូវផ្អាកពីការងារបណ្ដោះអាសន្នផងដែរ៕

សូមទស្សនរូបភាពខាងក្រោម៖

នាង Chen អង្គុយកន្លែងអ្នកបើកយន្ដហោះ
នាង Chen អង្គុយកន្លែងអ្នកបើកយន្ដហោះ
នាង Chen
នាង Chen
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T