ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាស្រីកញ្ញា សូ ដានីតា បានធ្វើការបង្ហោះរូបភាព និងសារមួយចង់ចែកចាយដល់មនុស្សមួយចំនួន ដែលចូលចិត្ត ជក់បារី បើអាចបានឈប់ជក់ ព្រោះពេលនេះប្អូនប្រុសនាងកំពុងតែមានបញ្ហាត្រូវចូលមន្ទីរពេទ្យព្យាបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ នាងបានធ្វើការរៀបរាប់ប្រាប់ដល់អ្នកដែលជក់បារី ឬក៏ឈប់ជក់យ៉ាងណា នៅតែមិនអាចគេចផុតពីជំងឺសួត ដែលត្រូវការព្យាបាលយូរ និងថវិកាច្រើនសម្រាប់ព្យាបាលផងដែរ។
«ការឈឺរបស់ប្អូនប្រុសខ្ញុំ នាងខ្ញុំសូមចែកចាយទៅដល់បងប្អូនដែលចូលចិត្តជក់បារី ពេលវេលាសេះសល់ ឆ្លៀតមកមើលប្អូននៅមន្ទីរពេទ្យ បើសិនជាអាចបងប្អូន ដែលចូលចិត្តជក់បារី គួរតែកាត់បន្ថយរឺឈប់ជក់បារី ប្អូនប្រុសខ្ញុំជាគំរូហើយ ទោះគាត់ឈប់ជក់បារីយូរដែរហើយ តែនៅតែគេចមិនផុតពី ជំងឺសួត ដល់ថ្នាក់មន្ទីរពេទ្យឯកជនចាយលុយ ក្នុង១ថ្ងៃជិត៣០០ដុល្លារហើយត្រូវព្យាបាលប្រហែល១ខែ ... តើត្រូវចាយអស់ប៉ុណ្ណាទៅ ???»។
ជាមួយនឹងសារចែករំលែករបស់នាងនេះដែរ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាអរគុណ និងនាំគ្នាប្រុងប្រយ័ត្នចំពោះបញ្ហានេះ បើអាចជៀសបានល្អបំផុត ព្រោះមិនអស់លុយទិញ មិនខូចសុខភាព និងមិនមានបញ្ហាសុខភាពនៅថ្ងៃមុខបាន៕
សូមទស្សនរូបភាពខាងក្រោមនេះ






