ស៊ុតដូចព្យុះ! Chelsea និង Ajax ស៊ុតបញ្ចូលទីគ្នាជិត១០គ្រាប់ កាលពីយប់មិញនេះក្នុងព្រឹត្តិការណ៍ Champions League (មានវីដេអូ)

//s4.kh1.co/60/60dc273aed563409eccc5d7b9903bb0d6b9d3727.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមតោខៀវ Chelsea ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន​ Stamford Bridge ទទួលស្វាគមន៍ក្រុម​ភ្ញៀវ Ajax Amsterdam ក្នុងព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមភ្ញៀវជាអ្នកបើកគណនីស៊ុតបើកឆាកនាំមុន ដោយការស៊ុតបញ្ចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Tammy Abraham នៅនាទីទី២ មិនរង់ចាំយូរក្រុមម្ចាស់ផ្ទះក៏វាយបកតាមស្មើភ្លាមៗ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រតាមរយៈកីឡករ Jorginho នៅនាទីទី៥។ ក្រុមភ្ញៀវបន្តសម្រុករហូតនាំមុខបាន២គ្រាប់បន្ថែមទៀតដោយការស៊ុតបញ្ចូលទីរបស់កីឡាករ​ Quincy Promes នៅនាទីទី២០ និង ការស៊ុតបញ្ចូលទីខ្លួនឯងរបស់អ្នកចាំទីក្រុម​ Chelsea កីឡាករ Kepa នៅនាទីទី៣៥។ ដូច្នេះបញ្ចប់តង់ទី១ក្រុមភ្ញៀវនាំមុខក្រុមម្ចាស់ផ្ទះ ១ទល់នឹង៣។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
កីឡករ Jorginho ស៊ុតបាល់ពិន័យ១១ម៉ែត្រ 
កីឡករ Jorginho ស៊ុតបាល់ពិន័យ១១ម៉ែត្រ 
កីឡាករ​ Quincy Promes 
កីឡាករ​ Quincy Promes 

ចូលមកដល់តង់ទី២ការប្រកួតកាន់តែជក់ចិត្ត ដោយក្រុមភ្ញៀវមានឱកាសបន្ថែមគ្រាប់ទី៤របស់ខ្លួន តាមរយៈការស៊ុតបញ្ចូលទីដោយកីឡាករ Donny Van de Beek នៅនាទីទី៥៥ លុះមកដល់នាទីទី៦៣ ប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta ស្វែងរកគ្រាប់ទី២អោយក្រុមម្ចាស់ផ្ទះ។

ក្រុម Ajax អបអរគ្រាប់បាល់
ក្រុម Ajax អបអរគ្រាប់បាល់
កីឡាករ Cesar Azpilicueta ជាមួយនឹង កីឡករ Jorginho
កីឡាករ Cesar Azpilicueta ជាមួយនឹង កីឡករ Jorginho

ជាអកុសលនៅនាទីទី៦៨ ក្រុមភ្ញៀវបាត់បង់សមាជិកដល់ទៅ២រូប ដោយកីឡាករ Daley Blind និង​កីឡាករ Joel Veltmen ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីការប្រកួត។ ដែលនេះជាឱកាសធ្វើអោយក្រុមម្ចាស់ផ្ទះមានឱកាសវាយបកបាន២គ្រាប់បន្ថែមទៀត ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រតាមរយៈកីឡករ Jorginho នៅនាទីទី៧១ និងការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ Reece James នៅនាទីទី៧៤។

កីឡាករ Daley Blind ទទួលកាតក្រហម 
កីឡាករ Daley Blind ទទួលកាតក្រហម 
កីឡាករ Reece James
កីឡាករ Reece James

ដូច្នេះបញ្ចប់៩០នាទីក្រុមទាំងពីរទទួលបានលទ្ធបផលស្មើ ៤ទល់នឹង៤ ចែកគ្នាម្នាក់១ពិន្ទុ ដោយក្រុម Ajax ឈរកំពូលតារាងក្នុងពូល​ H មាន៧ពិន្ទុ ខណៈពេលដែលក្រុម Chelsea មាន៧ពិន្ទុដូចគ្នាឈរចំណាត់ថ្នាក់លេខ២៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T