ម៉េ​ង កែវ​ពេ​ជ្ជ​តា ​ថា ​មិន​បាន​ជានា​ជា មួយ ​ច​ន ច័ន្ទ​ល​ក្ខិ​ណា ទេ !!!

//s4.kh1.co/c9/c9fb28f661201fe372c7a7edb7d3923c413aae18.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បដិសេធ​ព័ត៌មាន​ថា ​នាង និង​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវរ៉ូវ​គ្នា​វិញ ។ អ្នក​នាង​ពេ​ជ្ជ​តា ថា ​រឿង​នេះ​មិន​ពិត​ទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​បដិសេធ​នេះ​បន្ទាប់​ពី​រូបថត​មួយ​សន្លឹក​ដែល​ថត​ជុំ​គ្នា​ជាមួយ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក នា​ពេល ថ្មី​ៗ​កន្លង​មក ធ្វើ​ឲ្យ​មហាជន​យល់​ថា​អ្នក​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា​វិញ​។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បដិសេធ និង​ចាត់​ទុក​ការ​យល់​ឃើញ​នោះ​គឺជា​ការ​ភាន់ច្រឡំ ដ្បិត​រវាង​នាង និង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា មិន​បាន​ផ្សះផ្សា​ជម្លោះ​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក​នោះ​ឡើយ ។

ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា
ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា

 បើ​យោង​តាម​សារ​ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា៖

«​សោកស្តាយ​ផង​សម្រាប់​រឿង​នេះ វា​មិន​ទាន់​ដូច​អ្វី​ដែល​មើលឃើញ​ទេ ព្រោះ​របួស​ដ៏​ជ្រៅ​ដល់​ឆ្អឹង​ដែល​គេ​ជា​អ្នក​បង្ក​លើ​ខ្លួន​ខ្ញុំ បងប្អូន​ខ្ញុំ កិត្តិយស​ឪពុក​ម្តាយ​ខ្ញុំ និង​លើ​ហ៊ែ្វ​ន​ខ្ញុំ​ជា​ច្រើន​នាក់​នៅ​ឈឺ​នៅឡើយ ។ មិនមែន​ត្រឹម​ស្ករ​មួយ​គ្រាប់​ពីរ​ក៏​អាច​ផ្សះ​មុខរបួស​ឲ្យ​បិទ​ជិត​គ្មាន​ស្នាម​បាន​ទេ ខ្ញុំ​មិនមែន​កូន​ក្មេង​ទេ ។ ខ្ញុំ​មិនមែន​ជា​មនុស្ស​គុំ ។ ខ្ញុំ​ចេះ​ធ្វើបុណ្យ ចេះ​យល់​ពី​ធម៌​អធ្យាស្រ័យ ក៏​ចេះ​ចង់បាន​មិត្ត​ជាង​សត្រូវ​ដែរ តែ​អ្វី​ដែល​ខ្ញុំ​បដិសេធ​នា​ពេល​នេះ​ក៏​ព្រោះ​ខ្ញុំ​មិន​ទាន់​អាច​ភ្លេច ហើយ​ក៏​មិន​ហ៊ាន​ជឿជាក់ ។

តារាស្រី ម៉េង កែវពេជ្ជតា
តារាស្រី ម៉េង កែវពេជ្ជតា

សូម​បងប្អូន​កុំ​អាល​យល់​ច្រឡំ​តាម​ការ​ប្រឌិត​ចង់​យកមុខ​មាត់​នោះ​អី ។ បើ​គ្រាន់តែ​ឈរ​ថត រួច​បន្លំ​ថា​រួច​គ្នា​នោះ​គេ​មិនបាច់​បង្កើត​ពាក្យ សូមទោស ធ្វើ​អី​នោះ​ទេ ។ ខ្ញុំ​មិនមែន​ជា​អ្នក​ផ្តើម ក៏​មិន​បាន​ចូលរួម​ជេរ​នរណា​របៀប​បាត​ផ្សារ​ដែរ សម្តី​ខ្ញុំ​ថ្លៃថ្នូរ​ជា​ដរាប ទោះបី​ពេល​នោះ គេ និង​បក្សពួក​បាន​ជេរ​ប្រមាថ​ខាង​ខ្ញុំ​ដោយ​សម្តី​ពាល​យ៉ាងណា​ក៏​ដោយ ។

បងស្រី ក្មួយ​ៗ​ខ្ញុំ​ត្រូវ​ពួក​គេ​ជេរ​បញ្ចោរ កប់​ៗ​មាត់​, ហ្វែ​៊​ន​ខ្ញុំ​ត្រូវ​ពួក​គេ​ជេរប្រទេច​ដល់​ឪពុក​ម្តាយ ។ ខ្ញុំ​ត្រូវ​គេ​ប្រឹង​មួលបង្កាច់​បំណង​ឲ្យ​ជាប់គុក គេ​លើកយក​បទ​ចម្រៀង​ឈ្មោះ​«​សុំ​ដៀល​ស្រី​ម្នាក់​» ថា​ជា​រឿង​របស់ខ្ញុំ​ទាំង​ដែល​ចម្រៀង​នោះ​គេ​ច្រៀង​តែ​គេ​តាំងពី​ឆ្នាំ​១៩៩០-៩១ មិន​ទាក់ទង​ដល់​ការ​លែងលះ​របស់ខ្ញុំ​ឆ្នាំ​២០១០​សោះ ។ ខ្ញុំ​ត្រូវ​គេ​ចំអក​ថា​ជួល​ហ្វ៊ែ​ន​ទៅ​ហ៊ោរ​តាម Concert នានា​ដែល​ទាំង​ខ្ញុំ និង​ហ្វ៊ែ​ន​មិន​បានដឹង​ពី​របៀប​នេះ​ផង ។

គ្រាមួយ​ក្រោយ​ការ​បោះ​ឆ្នោត ឆ្លៀតពេល​ដែល​ពួក​អ្នក​ឆ្លៀតឱកាស​នយោបាយ​ជេរ​ខ្ញុំ ក្រុម​គេ​ក៏​បាន​បន្លំ​ខ្លួន​បែងភាគ​ចូល​មក​ជេរ​ខ្ញុំ​ដែរ​។ នៅ​មាន​ព័ត៌មាន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​ប្រមូល​បាន ។

សរុប​ទៅ​រឿង​ល្អ​មិន​ទាន់​កើត​មាន​ទេ សូម​ឈប់​យក​ខ្ញុំ​ទៅ​លេងសើច ឈប់​យក​ខ្ញុំ​ទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ខ្លួន​ទៀត​ទៅ ! មាន​សួរ​ខ្ញុំ​ទេ​ថាបើ​ខ្ញុំ​លើកលែង តើ​ឪពុក​ម្តាយ បងប្អូន និង​ហ្វ៊ែ​ន​របស់ខ្ញុំ​គាត់​ព្រម​ដែរ​ឬ​អត់ ? ត្រឹមតែ​រូបថត​ប៉ុណ្ណេះ មាន​អ្នកខ្លះ​ឈប់​លេង​ចូល​ខ្ញុំ​ទៅ​ហើយ ព្រោះ​គេ​ស្មានថា​ខ្ញុំ​ព្រម​លេង​បាយឡុកបាយឡ​ជាមួយ​គេ​វិញ ! បាន​ហើយ​ខ្ញុំ​មិន​បាន​ដេក​រំពឹង​លើ​ការ​សូមទោស​ពី​នរណា​ទេ ខ្ញុំ​រវល់​ណាស់ ! ខ្ញុំ​ទើប​ធ្វើបុណ្យ​បច្ច័យបួន កត្តញ្ញូ កត្តវេទី រាប់បាត្រ​ព្រះ សង្ឃ​១៦៨​អង្គ និង​ចែកទាន​រួច សូម​អនុមោទនា​ណា​បងប្អូន »​។

ជម្លោះ​រវាង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​កើតឡើង​បន្ទាប់​ពី​អ្នក​នាង​ពេ​ជ្ជ​តា បាន​បញ្ចេញមតិ​រិះគន់​ទៅ​លើ​សន្លឹក​ប្រាក់​រៀល​ខ្មែរ មាន​តម្លៃ​តែ​មួយ តែ​រូបរាង​ខាងក្រៅ​ខុស​គ្នា ធ្វើ​ឲ្យ​ពិបាក​ចំណាំ ។ ការ​រិះគន់​នេះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយបក​មតិផ្ទុយ ទើប​ក្លាយជា​ជម្លោះ​ឡើង ៕ 

តារាស្រី ម៉េង កែវពេជ្ជតា
តារាស្រី ម៉េង កែវពេជ្ជតា
តារាស្រី ម៉េង កែវពេជ្ជតា
តារាស្រី ម៉េង កែវពេជ្ជតា
តារាស្រី ម៉េង កែវពេជ្ជតា
តារាស្រី ម៉េង កែវពេជ្ជតា

ប្រភពកោះសន្តិភាព

ម៉េង កែវ​​ពេជ្ជតាចនច័ន្ទ លក្ខិណា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T