អីយ៉ាស់! ស្ងាត់មួយស្របក់ Nokia បញ្ចេញស្មាតហ្វូនទំនើបចុងក្រោយ ២ ស៊េរី រចនាឡើងកាលីប ទាន់សម័យ ដាក់លក់ក្នុងតម្លៃពិសេសបំផុត!

//s6.kh1.co/8c/8c46faf0d84de582ab91160649d64d278bb90508.jpg
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់មួយរយៈ ពេលនេះ Nokia ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញវត្តមាន វាយលុកទីផ្សាររបស់ខ្លួនសារជាថ្មីម្តងទៀត ដោយការវិលត្រលប់លើកនេះ Nokia ត្រៀមបង្ហាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបស៊េរីចុងក្រោយ ២ គ្រឿង ដាក់លក់ក្នុងតម្លៃសមរម្យ បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nokia ត្រៀមបង្ហាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបស៊េរីចុងក្រោយ ២ គ្រឿង
Nokia ត្រៀមបង្ហាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបស៊េរីចុងក្រោយ ២ គ្រឿង

ស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុន Nokia បាននាំចូលមកទីផ្សារកម្ពុជាមាន 2 ម៉ូដែល គឺ Nokia 6.2 និង Nokia 7.2 ដែលមានលក់តាមបណ្តាហាងលក់ទូរស័ព្ទដៃដែលនៅជិតលោកអ្នក និង Smart Shop ទូរទាំងប្រទេស ហើយជាប្រភេទស្មានហ្វូនស៊េរីចុងក្រោយ និង ថ្មីសន្លាងបំផុត។ ស្មាតហ្វូនទាំង 2 ម៉ូដែលនេះ ត្រូវបានរចនាឡើងដោយមានភាពទាក់ទាញ និង ទាន់សម័យ ជាពិសេសមានការរចនាផ្នែកខាងក្រោយដ៏ល្អឥតខ្ចោះ ដែលមានកាមេរ៉ា ៣ គ្រាប់ នៅក្នុងស៊ុមរាងមូល ខុសប្លែកពីកាមេរ៉ារបស់ទូរស័ព្ទដទៃទៀត។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្រោយរបស់វា ក៏បានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ។

សម្រាប់ Nokia 6.2 មានតម្លៃត្រឹមតែ 219 ដុល្លារ មានការរចនាឡើងកាលីប ទាន់សម័យ បំពាក់កាមេរ៉ាមុខទំហំ 8MP, មុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល ២ ថ្ងៃ, RAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 16MP , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន ២ និង បន្ថែម Memory ក្រៅបាន ព្រមទាំងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ទៀតផង។

Nokia 6.2 
Nokia 6.2 

ចំណែកឯ Nokia 7.2 មានតម្លៃត្រឹមតែ 289 ដុល្លារ គឺជាស្មាតហ្វូនដែលមានការឌីស្សាញផ្នែកខាងក្រៅដូចគ្នាទៅនឹងស្មាតហ្វូន Nokia 6.2 ប៉ុន្តែ សម្រាប់លក្ខណៈសម្បត្តិខាងក្នុងមានភាពខុសប្លែកបន្ដិច ដូចជា កាមេរ៉ាមុខរបស់វាមានទំហំ 20MP Quad Pixel f/2.0 ZEISS Optics, មានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh កាន់ថ្មអាចប្រើប្រាស់បានរយៈពេលយូរដល់ទៅ ២ ថ្ងៃ, មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP, អាចដាក់ស៊ីមកាតបាន ២ និង បន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ផងដែរ។

ប្រញាប់កម្ម៉ង់ទិញឥលូវនេះ លោកអ្នកនឹងទទួលបានការថែមជូន ជើងTripodធំដ៏ស្រស់ស្អាតមួយ។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុក Nokia Cambodia 

Nokia 7.2 
Nokia 7.2 
Nokia
Nokia
Nokia
Nokia
Nokia
Nokia
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T