ប្រយ័ត្នអ្នក Single! ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ត្រូវម្ដាយវាយនឹងដែកថែប បណ្ដាលឲ្យជាំហើមដៃ ព្រោះតែនាងមិនទាន់រៀបការ

//s4.kh1.co/67/67ff48921a7f8512bc4b08c7d01238c287cb311f.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់រស់នៅក្នុងខេត្ត Jiangsu ប្រទេសចិន ត្រូវបានចាប់ខ្លួន ពីបទប្រើហិង្សាទៅលើកូនស្រីវ័យ៣០ឆ្នាំ ព្រោះតែនាងមិនទាន់រៀបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីជាម្ដាយរូបនោះមាននាមត្រកូលថា Wang ហើយអ្នកស្រីមានការមិនពេញចិត្តយ៉ាងខ្លាំងទៅនឹងកូនស្រីរបស់ខ្លួនឈ្មោះថា Lin ដែលស្ថិតក្នុងវ័យ៣០ឆ្នាំមិនទាន់រៀបការ និងមិនមានការងារធ្វើទៀតផង។

ប្រភពបានបន្ដថា នាង Lin ត្រូវបានម្ដាយវាយជាច្រើនដងមកហើយ និងបានរាយការណ៍ទៅកាន់ប៉ុស្ដិ៍ប៉ូលិសចំនួនពីរដងក្នុងខែសីហាកន្លងទៅនេះ។ ដោយសាររបួសរបស់នាងមិនធ្ងន់ធ្ងរ ប៉ូលិសគ្រាន់តែផ្ញើជាលិខិតព្រមានទៅដល់អ្នកស្រី Wang និងតម្រូវឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រុះសម្រួលជម្លោះ។ អ្នកស្រី Wang ត្រូវបានប៉ូលិសម្រេចចាប់ឃាត់ខ្លួន ក្រោយពីឃើញមានស្នាមជាំហើមខ្លាំងជាងកាលពីលើកមុនលើដៃរបស់នាង Lin។ អ្នកស្រី Wang បានព្យាយាមបដិសេធមិនព្រមទៅប៉ុស្ដិ៍ប៉ូលិស ដោយនិយាយថា៖

«ខ្ញុំវាយកូនស្រីរបស់ខ្ញុំ ខ្ញុំមិនបានទៅវាយអ្នកដ៏ទៃទេ។»

លុះពេលទៅដល់ប៉ុស្ដិ៍ប៉ូលិស អ្នកស្រី Wang បានសារភាពថា៖

«នៅក្នុងថ្ងៃកើតហេតុ ខ្ញុំបានប្រាប់ឲ្យនាងឲ្យបោសសម្អាតផ្ទះ ប៉ុន្ដែនាងបានឆ្លើយតបដោយប្រើពាក្យសម្ដីមិនសមរម្យ ទើបបណ្ដាលឲ្យខ្ញុំផ្ទុះកំហឹងទាញដែកថែបដែលនៅក្នុងផ្ទះបាយវាយទៅលើនាងបែបនេះ។»

នាង Lin ក៏បានប្រាប់ប៉ូលិសដែរថា ម្ដាយរបស់នាងតែងតែវាយទៅលើនាង ព្រោះតែនាងមិនទាន់រៀបការ និងស្ដីបន្ទោសពីការមិនមានប្រាក់ចំណូលប្រចាំខែ។

ប្រភពបានឲ្យដឹងទៀតថា នាង Lin មិនព្រមដកពាក្យបណ្ដឹងដោះលែងម្ដាយទេ ប្រសិនបើម្ដាយមិនព្រមបង់ប្រាក់សំណងចំនួន៨០,០០០យ័ន (ប្រមាណ១១,៤២៨ដុល្លារអាមេរិក)។ ក្រោយពីបានឮចំនួនទឹកប្រាក់រួចមក អ្នកស្រី Wang បានសន្លប់ ប៉ុន្ដែក្រោយមកក៏យល់ព្រមបន្ទាប់ពីសាច់ញាតិផ្សេងទៀតបានបញ្ចុះបញ្ចូលឲ្យគាត់ធ្វើដូច្នេះ។

យ៉ាងណាមិញ ក្រោយពីសម្រុះសម្រួលគ្នារួចមក ខាងប្រភពក៏មិនដឹងច្បាស់ដែរថា នាង Lin នឹងវិលត្រលប់ទៅនៅផ្ទះជាមួយម្ដាយវិញឬយ៉ាងណានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ដែកថែប
ដែកថែប
ស្នាមរបួសជាំ
ស្នាមរបួសជាំ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T