រឿងភាគថៃ បែបអភិនីហារថ្មីសន្លាងមួយទៀត ត្រៀមចាក់ផ្សាយនៅ PNN ខែវិច្ឆិកានេះ! (មានវីដេអូ)

//s4.kh1.co/07/07e243c091a9c5a57d9d77069fab03b33bf47302.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខ្សែភាពយន្តភាគថៃ «ស្នេហ៍កម្មស៊ីជម្ពូ» បានឈានចូលមកដល់ភាគបញ្ចប់ហើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្រាប់រឿងភាគថៃដែលចូលខ្លួនបន្តពីរឿងនេះ គឺរឿង «នារីស្បែកគង់»។ រឿងនេះហាក់ខុសប្លែកពីរឿងមុនៗ ព្រោះតែសាច់រឿងបង្ហាញពីឈុតឆាកអភិនីហារ និងការប្រើយុទ្ធសិល្ប៍ដើម្បីកម្ចាត់ជនពាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»

រឿង «នារីស្បែកគង់» មានឈុតឆាកគួរឱ្យចាប់អារម្មណ៍ច្រើន ​សាច់រឿងប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ ជាពិសេសតួអង្គសម្តែងក៏ស័ក្តិសមជាមួយការគ្រងតំណែងជាតួ​ឯក ពីកម្លោះសង្ហា Ken សម្តែងជាតួប៉ូលីស Natthadet ចាប់ដៃគូជាមួយ Wawaa សម្តែងតួនាង Woramai រួមនិងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»

រឿងនេះ​រៀបរាប់ពីនាង Woramai (Wawaa)​ កាលពីនៅតូចឪពុករបស់នាងបានឲ្យគ្រាប់គុជមួយ  ដែលមានឥទ្ធិពលម្យ៉ាងឲ្យទៅនាងលេប ទើបនាងទទួលបានកម្លាំងពិសេស ​និងអាចកម្ចាត់ជនពាលបាន ដោយការប្រើកម្លាំងពិសេសនោះ។ ពូរបស់នាងក៏មានគ្រាប់គុជមួយគ្រាប់ដូចគ្នា ​ប៉ុន្តែគាត់គឺជាមនុស្សលោភលន់ និងមានបំណងចង់បានគ្រាប់គុជមួយគ្រាប់ទៀតពី Woramai ដើម្បីឱ្យមានកម្លាំងខ្លាំងលើសគេគ្មានគូប្រៀប ធ្វើឲ្យ Woramai រត់ពីកន្លែងមួយទៅ​កន្លែងមួយរហូតបានជួបជាមួយ Natthadet (Ken) ដែលជាតួប្រុស និងជាប៉ូលីសទើបរួមកម្លាំងគ្នាកម្ចាត់សត្រូវរហូតបានជោគជ័យ។ ក្នុងអំឡុងពេលយុទ្ធនាការកម្ចាត់ជនពាល ពួកគេទាំងពីរបានសាងអនុស្សាវរីយ៍ជាមួយគ្នា​រហូតបានក្លាយជាស្នេហា។

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «នារីស្បែកគង់»​ ចាក់ផ្សាយចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០-១៣:០០ ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»
  រឿង «នារីស្បែកគង់»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T