ស្បែក​ស​ស្អាត ភ្លឺ​រលោង គឺ​ជា​ការ​​ចង់​បាន​របស់​សុភាព​នារី​គ្រប់​រូប​។ ដូច្នេះ​ទើប​មាន​យុវវ័យ​ខ្លះ​ ហេតុ​តែ​ចង់​បាន​ស្បែក​ស​ឆាប់​រហ័ស បាន​ប្រថុយ​​ប្រើ​ឡេ​លាយ​ (Whitening Cream)​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ខូច​ស្បែក​លើស​ដើម។

ក្រសួង​សុខាភិបាល​កម្ពុជា​ ក៏បាន​អំពាវនាវ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ឡេ​លាយ​ ព្រោះ​ឡេ​លាយ​មួយ​ចំនួន​ដែល​កំពុង​តែ​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា ​មាន​សារធាតុ​គីមី​កម្រិត​ខ្ពស់​ ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​​យ៉ាង​ធ្ងន់ធ្ងរនា​ពេល​អនាគត។​ ដូច្នេះ​ត្រូវ​ជៀស​ឲ្យ​បាន​ការ​ប្រើប្រាស់​ឡេ​លាយ​ដែល​គ្មាន​ស្លាកសញ្ញា និង​ការ​ពិនិត្យ​គុណភាព​ត្រឹមត្រូវ​។​​

រូបតំណាងឡេ​លាយ​ដែល​គ្មាន​ស្លាកសញ្ញា និង​ការ​ពិនិត្យ​គុណភាព​ត្រឹមត្រូវ​

សម័យនេះ ចង់​ឲ្យ​​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ស ភ្លឺ​រលោង មិន​ពិបាក​ឡើយ ដោយ​អ្នក​គ្រាន់​តែត្រូវ​អនុវត្ត​ ៥ ចំណុច​ខាង​ក្រោមដូចជា​៖

. ប្រើ​ផលិតផល​ថែ​ទាំ​ស្បែក​មាន​ម៉ាក​ត្រឹម​ត្រូវ និង​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ស្រប​ច្បាប់​៖  

ជា​ផលិតផល​សុទ្ធ​មាន​ស្លាក​យីហោ​ល្បី​ឈ្មោះ និង​ធានា​ទំនុក​ចិត្ត​ជា​ច្រើន​ឆ្នាំ​ទូទាំង​ពិភពលោក Vaseline បាន​បញ្ចេញ​នូវ​ផលិតផល សេរ៉ូម វ៉ាសឺលីន ហ៊ែលស៍ស៊ីវ៉ាយ​ អ៊ីនស្តែន ហ្វែរ (Serum Vaseline Healthy White Instant fair) រូបមន្ត​ជំនាន់​ថ្មី កាន់​តែ​ប្រសើរ ​សម្បូរ​ដោយ​វីតាមីន B3 និង​ផ្តល់​សំណើម​ច្រើន​បំផុត​ដល់​ស្បែក ​ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ជាង​មុន​ដល់​ទៅ ៤ ដង​ភ្លាមៗ ក្នុង​រយៈពេល​ត្រឹម​តែ ២ សប្តាហ៍​ប៉ុណ្ណោះ។ ពិសេស​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព គ្មានផល​ប៉ះ​ពាល់​អវិជ្ជមាន​ទៅ​ថ្ងៃ​មុន​ឡើយ។

សាច់​សេរ៉ូម​ងាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក​ពី​​ខាង​ក្នុង ដោយ​មិន​ជាប់​ស្អិត។ ថាមពល Micro-Droplet ពី Vaseline Jelly មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា បំបាត់​ស្នាម​ខ្មៅ​ប៉ុណ្ណោះ​ទេ​ ​វា​ថែម​ទាំង​ជួយ​ថែរក្សា​សុខភាព​ស្បែក​ពី​ខាង​ក្នុង យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត។

  ផលិតផល សេរ៉ូម វ៉ាសឺលីន

. របប​អាហារ​ត្រឹមត្រូវ​៖

គួរ​ញុំា​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម Fiber ពពួក​បន្លែ​បៃតង និង​ផ្លែ​ឈើ​ដែល​មាន វីតាមីនC អាច​ជួយ​ឲ្យ​ស្បែក​អ្នក ផលិត​សរសៃ​ទឹក​ប្រូតេអ៊ីន​បាន​ច្រើន។ រីឯ​វីតាមីន A ក៏​សំខាន់​ផង​ដែរ ដោយ​ក្នុង​នោះ គេ​បាន​រក​ឃើញ​ថា វីតាមីន A មាន​នៅ​ក្នុងស៊ុត​លឿង អ៊យ​ស្ទ័រ  និង​ទឹក​ដោះ​គោ ដែល​អាច​ជួយ​ឲ្យ​ពណ៌​សម្បុរ​ស្បែក​ស​ស្អាត​ផង​ដែរ។

 របប​អាហារ​ត្រឹមត្រូវ​

. ចៀសវាង​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក៖

បើ​ស្រឡាញ់​ស្បែក គួរ​នៅ​ក្នុង​ម្លប់​ និង​បន្ទប់​ត្រជាក់​ឲ្យ​បាន​ច្រើន។​ ​បើ​ត្រូវ​ចេញ​ទៅ​ក្រៅ ឬដើរ​ក្រោម​ពន្លឺថ្ងៃ ដាច់ខាត​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ។​

ចៀសវាង​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក

៤. គេង​គ្រប់គ្រាន់

ពេល​ដែល​អ្នក​គេង​លក់​ស្កប់​ស្កល់​ល្អ ក្នុង​ខ្លួន​អ្នកនឹង​ធ្លាក់​ចុះ​អ័រម៉ូន​ស្ត្រេស​ (cortisol) ហើយអ័រមូ៉ន​ជួស​ជុល​នឹង​កើនឡើង (melatonin) ដែល​នឹង​ទៅ​បង្កើត​ជាលិកា​ថ្មី ហើយ​ថែម​ទាំង​អាច​ជួស​ជុល​ស្បែក​ដែល​បាន​ខូច​នៅ​ពេល​ថ្ងៃ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ទៀត។ មនុស្ស​ធំគួរ​គេ​ង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ពី ៧ ទៅ ៩ ម៉ោង​នៅ​ពេល​យប់។​

 គេង​គ្រប់គ្រាន់

៥. ហាត់ប្រាណទៀតទាត់ជាប្រចាំ

ការ​ហាត់​ប្រាណ​ឲ្យ​បែក​ញើស​ជោកៗ គឺជា​ការ​​បញ្ចេញ​ជាតិ​ពុល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ពី​ក្នុង​ខ្លួន។ ទម្លាប់​ហាត់​ប្រាណ​រាល់​ថ្ងៃ នឹង​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម ​ជួយ​ឲ្យ​ប្រព័ន្ធ​ក្នុង​រាង​កាយ​សកម្ម ហើយ​ជួយ​កាត់​ភាព​តាន​តឹង​បាន​ថែម​ទៀត។ គួរ​ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ៣០ នាទី ទៅ​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

 ហាត់ប្រាណទៀតទាត់ជាប្រចាំ

៦. ផឹកទឹកឲ្យបានច្រើន៖

ការ​ផឹកទឹក​បាន​ច្រើន គឺ​ផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាង​ក្នុង​។ គួរ​ព្យាយាម​ពិសារ​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១លីត្រ​កន្លះ ទៅ​ ៣លីត្រ ក្នុង​មួយ​ថ្ងៃ។ បើ​ត្រូវ​ធ្វើការងារ ឬ​ហាត់​ប្រាណ​បែក​ញើស​ខ្លាំង ត្រូវ​បន្ថែម​ការ​ហូប​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​វិញ នោះ​ប្រព័ន្ធ​ក្នុង​រាងកាយ ព្រម​ទាំង​ស្បែក​របស់​អ្នកក៏​មាន​សុខភាព​ល្អ​ទៅ​តាម​នោះ​ដែរ៕

ផឹកទឹកឲ្យបានច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]