សម្ដេច ហ៊ុន សែន នឹងអញ្ញើញបើកការដ្ឋានធ្វើផ្លូវចំនួន ៣៤ខ្សែ នៅខេត្តកំពង់ផែស្វ័យតទឹកជ្រៅ ថ្ងៃទី១៦ខែនេះ

//s4.kh1.co/c1/c1dbb156d4a34f1c3f147b291a5c05920c28abf8.jpg
Khmerhome

 ០៥-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ព្រះសីហនុ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញបើកការដ្ឋានស្ថាបនាផ្លូវនៅ ខេត្តព្រះសីហនុចំនួន ៣៤ខ្សែ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=354,q=100/1a/1ac896d4c5a7dc483651eba9501ad78899203f47.jpg

ដើម្បីឱ្យដំណើរការសាងសង់ស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុដំណើរការបានរលូន រដ្ឋបាលខេត្តត្រៀមរៀបចំដំណើរត្រួតពិនិត្យរបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់៦ ខែវិច្ឆិកា ដែលត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន។ ជាការថ្លែងរបស់ លោក អភិបាលខេត្តព្រះហនុ លោក គួច ចំរើន ក្នុងកិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ខ្សែ កាលពីថ្ងៃទី៤ វិច្ឆិកា នេះ។

https://s5.kh1.co/__image/w=650,h=433,q=100/1d/1dff74696d79329ed227c1a29e74dc9465ea9f7b.jpg

ក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក អភិបាលខេត្ត បានជំរុញឱ្យក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងប្រឈមនានាក្នុងការដ្ឋានសាងសង់របស់ខ្លួន ដើម្បីឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់មតិយោបល់ និងដោះស្រាយចំពោះមុខបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឱ្យការស្ថាបនាផ្លូវរបស់យើងមានភាពយឺតយ៉ាវ។ ដូច្នេះយើងត្រូវរួមគ្នាស្ថាបនាផ្លូវទាំង ៣៤ខ្សែ ប្រកបដោយតម្លាភាព និងមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ សោភណ័ភាព បរិស្ថានល្អ នាពេលខាងមុខ។ ជាការសង្កត់ធ្ងន់របស់ អភិបាលខេត្តកំពង់ផែស្វ័យតទឹកជ្រៅ។

«ការស្ថាបនា​នេះត្រូវប្រើ រយៈពេល៨ខែ ដែលមានក្រុម​ហ៊ុន​ចំនួន៧​ ត្រូវធ្វើ​ទាំងថ្ងៃទាំងយប់»។ ជាការបញ្ជាក់ របស់អភិបាលខេត្តតំបន់ទេសចណ៍ជាប់មាត់សមុទ្រ លោក ថា ក្នុង​ដំណាក់​កាល​សាង់​សង់​ផ្លូវ​នេះ ​នគរបាល​ចរាចរណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ និងកងកម្លាំង​នគរបាល​ចរាចរណ៍​មក​ពីអ​គ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ជាច្រើន​នាក់​ផង​ដែរ​ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​ដំណាក់កាល​ធ្វើ​ផ្លូវ​នេះ​។

https://s4.kh1.co/__image/w=650,h=433,q=100/c1/c1dbb156d4a34f1c3f147b291a5c05920c28abf8.jpg

អភិបាលខេត្តតំបន់ទេសចណ៍ជាប់មាត់សមុទ្រដដែលនេះ ក្នុងកិច្ចប្រខាងលើ ក៏បាន​ស្នើ​ប្រជា​ពល​ទូទៅ ពិសេស​ប្រជាពរដ្ឋដែលកំពង់តែនៅ​តាម​ដងផ្លូវ​ទាំង ៣៤ខ្សែផ្ទាល់​ សូម​ឱ្យមានការសហការ​ជាមួយ​ក្រុមការងារ​ស្ថាបនាផ្លូវទាំងនេះ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ប្រកបដោយរលូន ព្រមទាំងចូលរួមគោររពចរាចរណ៍ផងដែរ។

https://s6.kh1.co/__image/w=650,h=433,q=100/8d/8de84fda126157dba000b1b454945c3bffa8ee06.jpg

ក្នុងផែនការណ៍របស់គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បានសម្រេច​លើក​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ សរុប​ចំនួន​ ៣៤ខ្សែ​ ប្រវែងសរុប​ ៨៤,៥០៥​ម៉ែត្រ​ ចែកចេញជា​៣​ប្រភេទ​៖

​ទី​១-មហាវិថី​មាន​ចំនួន​ ៣ខ្សែ​ មានប្រវែង​សរុប​ ២២,៧៣១​ម៉ែត្រ​ មាន​ទទឹង​ ៥០​ម៉ែត្រ​ ក្នុងនោះផ្លូវ​រថយន្ត​ ៦ គន្លង​ ផ្លូវ​ទោចក្រយាន​យន្ត២គន្លង​។

​ទី២​-វិថីមាន​ចំនួន ១៤​ខ្សែ​ ប្រវែង​សរុប​ ៤៩​,៩៥៧​ម៉ែត្រ​ មាន​ទទឹង​ពី​ ២០​ម៉ែត្រ​ ទៅ​ ៤០​ម៉ែត្រ​ ដែលមានផ្លូវ​រថយន្ត​ ២ ទៅ​ ៤គន្លង​ សម្រាប់ផ្លូវ​ទោចក្រយាន​យន្តមាន​ ២គន្លង​ ។

សូមបញ្ជាក់ថា ប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្ន មានការកើនឡើង​រហូតដល់ជាង ៣០ម៉ឺននាក់ ស្របពេលដែលសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលមានភាពល្អប្រសើរ ដែលជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់មានលទ្ធភាពក្នុងការរកបានចំណូលខ្ពស់ និងមានតម្រូវការកាន់តែច្រើន។ រាជរដ្ឋាភិបាល និងឯកជនបានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដើម្បីស្តារ និងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន ២២ខ្សែដែលរងខូចខាតដោយគ្រោះធម្មជាតិ។

ជាង២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ ពិសេសប្រទេសចិន បច្ចុប្បន្ន បាននិងកំពុងធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ។ ជាក់ស្ដែងការវិនិយោគនៅខេត្ដព្រះសីហនុ មានអគារខ្ពស់ៗ ប្រមាណជិត ២០០អគារ ដែលកាលពីមុន ខេត្ដនេះមានតែអាគារខ្ពស់តែមួយគត់ គឺសណ្ឋាគារ ៧ជាន់។​

ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូល សេដ្ឋកិច្ចទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណងតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលសក្ដានុពលសំខាន់ៗ មានលក្ខណៈពិសេសដូចជា ផ្ទៃដីនៅធំទូលាយសម្រាប់ការវិនិយោគរោងចក្រសហគ្រាសផ្សេងៗ៕

ដោយ៖ ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T