ជំហានងាយបំផុត ជួយ​ឲ្យស្បែកស​ភ្លឺថ្លា ចេញក្រៅដោយភាពជឿជាក់ក្នុង​ខែ​ធ្លាក់ខ្យល់!

//s6.kh1.co/8e/8e2c061101b45b98fe8a24be333137145f35f703.jpg
នារី

 ០៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ធ្លាក់​ខ្យល់ស្រាកៗ ត្រជាក់ស្រួលខ្លួនមែន តែកុំ​ភ្លេចខ្លួន​ឲ្យ​សោះ ខ្យល់បែបនេះ​ងាយធ្វើ​ឲ្យស្បែក​ប្រែជា​ស្ងួត​ខ្លាំងយ៉ាង​ឆាប់រហ័ស​។ ប្រសិនបើ​ធម្មតាអ្នក​ទម្លាប់​លាប​ឡេផ្តល់សំណើមដល់​ស្បែក តែ​ម្តង​ក្នុង​១​ថ្ងៃនៅពេលព្រឹក នេះ​ជា​ខែ​ដែល​អ្នកត្រូវលាប​ឡេផ្តល់សំណើមច្រើនជាង​មុនពី ២ ទៅ ៣​ ដងក្នុង​មួយ តាមស្ថានភាពស្បែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បើ​បណ្តាយ​ឲ្យស្បែកទៅជាស្ងួតខ្លាំងរហូត​ដល់ប្រេះបែកស្រកានោះ មិនត្រឹមតែបាក់សម្រស់ប៉ុណ្ណោះទេ វា​ថែមទាំង​ធ្វើ​ឲ្យរមាស់ដល់ថ្នាក់អ្នកអេះដោយ​មិនដឹងខ្លួន ចេញ​ទៅជា​ស្នាមលើស្បែកទៀត។

បញ្ហា​ស្បែក ថែទាំងាយស្រួលជាង​ព្យាបាលឆ្ងាយណាស់។​ ឥលូវ​យើងសូម​ណែនាំ​ ២ ជំហាន​ងាយៗពីការ​លាប​ឡេផ្តល់សំណើម​ដល់​ស្បែក ​ដើម្បី​ថែទាំស្បែកខ្លួន​ឲ្យមានសុខភាពល្អ​ក្នុង​រដូវ​ធ្លាក់ខ្យល់​ដូច​ជា៖

.​ គួរ​លាបឡេថែបំប៉នស្បែកក្រោយ​ងូត​ទឹកសម្អាត​ខ្លួន៖

Vaseline
Vaseline

យោងតា​ម​វិបសាយ​ [www.skincare.com] (https://www.skincare.com/article/the-best-time-to-apply-body-lotion) វិជ្ជបណ្ឌិតជំនាញផ្នែកស្បែក Michael Kaminer បាន​លើកឡើងថា៖

«ដើម្បី​ឲ្យការ​លាបឡេ​ថែបំប៉ន​ស្បែក​ទទួលបាន​ប្រសិទ្ធភាពពេញលេញ និង​ឃើញលទ្ធផល​ឆាប់រហ័ស អ្នកគួរ​លាបឡេ ក្រោយ​ងូតទឹករួចភ្លាមៗ»។

លោកស្រីបាន​ពន្យល់ថា៖

«ក្រោយ​ងូត​ទឹករួច​ភ្លាម ទោះស្បែកអ្នកឡើងត្រជាក់ តែតាមពិត​វា​​អាច​​ស្ងួតដោយសារសាប៊ូដុសស្អាតខ្លួនកំចាត់​មេរោគផ្សេងៗ។ ដូច្នេះពេល​​អ្នក​លាប​ឡេផ្តល់សំណើម​ក្រោយ​ជូតស្បែកឲ្យស្ងួត វីតាមីនរបស់​ឡេ​នឹង​អាច​ចូលទៅដល់ស្បែកបាន​ល្អ ជួ​យ​ឲ្យស្បែក​មានសំណើម​បាន​យូរជាង​ពេល​ធម្មតា ព្រោះ​​វា​គ្មានសំណល់ធូលីដី​កកលើស្បែក​ រារាំង​ឡេ​មិនឲ្យចូលដល់ស្បែកឡើយ។ គួរលាប​រៀងច្រើនបន្តិច ហើយ​ញីឲ្យចូលស្បែកនៅត្រង់​ជង្គង់​ និង​កែង​ដៃ ដែល​មាន​ស្បែកក្រាស់»។

. លាប​ពេល​ឃើញស្បែករៀងស្ងួត​៖

បើ​​រវល់អ្នក​ច្បាស់ជា​គ្មានពេល​សម្រាកដើម្បីទៅងូតទឹក​សម្អាត​ខ្លួន​នោះទេ។ ទោះ​បែបនេះ​ក្តី បើអ្នកសង្កេតឃើញថា​ស្បែក​អ្នក​ចាប់​ផ្តើម​ស្ងួតឡើង​វិញ អ្នកក៏គួរ​លាប​ដែរ។

Vaseline
Vaseline

ពិសេស​សម្រាប់ខែ​​ធ្លាក់ខ្យល់​ អ្នក​គួរ​លាប​ឲ្យបាន​យ៉ាងហោចណាស់ ២​ ទៅ ៣ ដង​​ ក្នុង​មួយ​ថ្ងៃ ហើយគួរ​ជ្រើសរើស​យក​ឡេ ដែល​ផ្តល់សំណើមល្អបំផុត​ដល់ស្បែក​ សម្បូរដោយ​វីតាមីន B3 ដូចជា វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ យូវីទ្បៃធើនីង (Vaseline Healthy UV Lighting)

ជាមួយរូបមន្ត​ថ្មីកាន់តែប្រសើ​រជាងមុន Vaseline Healthy UV Lighting មានវីតាមីន B3 ជួយកាត់បន្ថយភាពមិនស្មើគ្នា និងចំណុច​ខ្មៅនៅលើស្បែក​ដែល​កើតចេញពីឥទ្ធិពល​រស្មីព្រះអាទិត្យ។​ លើសពីនេះ​ទៀត Vaseline Jelly ជួយព្យាបាលស្បែកខូច​ឲ្យទៅ​ជា​មានសុខភាពល្អ សភ្លឺថ្លាមាន​សំណើមបានយូរ ល្អ​បំផុត​សម្រាប់​ប្រើ​ប្រាស់​ពេល​ចេញក្រៅក្នុងខែ​ធ្លាក់ខ្យល់​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T