Ford Ranger Raptor បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ! (មានវីដេអូ)

//s4.kh1.co/cb/cb23a30de630da99d6f27706c5ca39a3b1fb0629.jpg
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជាយើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តនេះត្រូវបានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយ ដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។​

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

លោក Jamal Hameedi ប្រធានវិស្វករ Ford Performance របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖

“យើងពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយក្រៃលែង នៅពេលដែលបានដាក់បង្ហាញរថយន្តនេះទៅកាន់សាធារណៈជន ហើយអ្នកនឹងមានអារម្មណ៍ដូចជាវីរបុរស​ (Hero) អ៊ីចឹងនៅពេល ដែលបានបើកបររថយន្តមួយនេះ។ Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាបាន design ដោយផ្អែកទៅលើ DNA របស់ Ford Performace​​”។

ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណាខាងមុខបានបំពាក់ដោយអក្សរ​ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការបើកបរលើផ្លូវលំបាក។ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេល​បើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយ ផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។​

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

Ford Ranger Raptor ជាកំពូលរថយន្ត Pick Up ប្រភេទ Off-Road បំពាក់ដោយម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់ថ្មីកម្លាំងខ្លាំង និងសន្សំសំចៃប្រេង។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹងបូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង​មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ​ (Terrain Management System) ទាំងផ្លូវធម្មតា និង ផ្លូវលំបាក រួមមានដូចជា៖

- ស្ថានភាពផ្លូវធម្មតា (Normal mode): ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុងការបើកបរ។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

- ការបើកបរបែបស្ព័រ (sport mode): ផ្ដល់នូវសន្ទុះខ្លាំងសកសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

- ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode): ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល។

- ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode): សម្រួលការបើកបរជៀសវាងការផុងកង់ពេល បើកបរលើភក់ ឬខ្សាច់។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

- ផ្លូវថ្ម (Rock mode): សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរលើគ្រួស ឬថ្ម។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

- Baja Mode: ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរ នៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850mm ឯណោះ។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

​​​លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲ្យអ្នកជ្រើសរើស៖​

  1. 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច។
  2. 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road
  3. 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំង និងជួយទប់លំនឹងកង់ពេលបើកបរ នៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។
  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញ សម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកម្សាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹកអីវ៉ាន់ធ្ងន់ៗ។

  រថយន្ត Ford Ranger Raptor 
  រថយន្ត Ford Ranger Raptor 

កាន់តែពិសេសទៅទៀតនោះ ឥឡូវនេះលោកអ្នកទិញភ្លាម នឹងទទួលបានរថយន្តភ្លាម ជាមួយតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975៕

បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T