អភិបាលខេត្តក្រចេះ ជូនដំណឹងអ្នកពាក់ព័ន្ធដីនៅតំបន់វិនិច្ឆ័យភូមិកណ្ដាល២ មានរយៈពេល១៥ថ្ងៃ ពិនិត្យភាពត្រូវការចុះបញ្ជីបណ្ណកម្មសិទ្ធិ

//s4.kh1.co/0f/0fefd37b6f3b4370a0f67a737e56868b28b7eb27.jpg
Khmerhome

 ០៤-វិច្ឆិកា-២០១៩ ៧ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានជូនដំណឹងដល់សាធារណជន ព្រមទាំងមន្ទីរ អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលពាកព័ន្ធនឹងក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យនៃភូមិរការកណ្ដាល២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះថា គណៈកម្មការកណ្ដាលនឹងបិទផ្សាយ ជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់ដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមមន្រ្តីជំនាញសុរិយោដីបានវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=527,q=100/0f/0fefd37b6f3b4370a0f67a737e56868b28b7eb27.jpg

សាធារណជន អង្គភាពនានាដែលពាក់ព័ន្ធនឹងដីធ្លីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យទិន្នន័យ ដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងត្រូវកែតម្រូវ ឬជំទាស់ទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ថ្ងៃរាប់ទាំងថ្ងៃឈប់សម្រាកផងដែរ។ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នេះជាកំហិត ទីតាំងត្រូវមកពិនិត្យស្ថិតនៅបរិវេណវត្តរកាកណ្ដាល។ បើតាមការជូនដំណឹងខាងលើ។

ផុតកំណត់ជូនដំណឹងរយៈពេលខាងលើ សន្មត់ថា ​ទិន្នន័យបើកចំហពិនិត្យជាសាធារណៈ មានភាពត្រឹមត្រូវ ដែលមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។ ជាការបញ្ជាក់របស់ រដ្ឋបាលខេត្តក្រចេះ៕

ដោយ៖ ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T