រីករាយក្នុងឱកាសពិធីបុណ្យអុំទុកខិតជិតមកដល់ក្រុមហ៊ុន vivo បានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo S1

//s6.kh1.co/83/83d308942e8b77269966af2a5564fc54a470d461.jpg
បច្ចេកវិទ្យា

 ០៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើគិតទៅប្រហែលរយៈពេល ៣ខែហើយដែលស្មាតហ្វូន vivo នៃត្រកូល S ដំបូងដែលមានឈ្មោះថា vivo S1 បានធ្វើការដាក់លក់នៅលើទីផ្សារនៃប្រទេសកម្ពុជា ដែលទទួលបាននូវប្រជាប្រិយភាព នឹងការគាំទ្រច្រើនពីសំណាក់មហាជនគួរឲ្យកត់សំគាត់ផងដែរ។ ដោយផ្អែកទៅលើការរចនាដែលមានភាពទាក់ទាញ នឹងបង្ហាញចេញនូវការកែច្នៃដែលមានភាពទាន់សម័យ មិនថាទៅលើរូបរាង និងប្រពន្ធបច្ចេកវិទ្យានោះទេគឺសុទ្ធសឹង្ហតែមានភាពច្នៃប្រឌិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3 គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យជាមួយនឹង 2 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ Diamond Black និងពណ៌ខៀវ Skyline Blue។ ស្មាតហ្វូនស៊េរីថ្មី vivo S1

នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។ ស្មាតហ្វូន vivo S1 នេះ ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amoled Ultra All Screen ។ អេក្រង់នេះមានទំហំ 6.38 inch FHD+ កម្រិតភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់បើធៀបជាមួយនឹងតួខ្លួនរបស់វាគឺដល់ទៅ 90% ដែលធ្វើអោយស្មាតហ្វូន Vivo S1 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។ ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត។ ហើយវាក៏ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជាក្នុងតម្លៃ $299 តែប៉ុណ្ណោះ។

ស្មាតហ្វូន vivo S1
ស្មាតហ្វូន vivo S1

សម្រាប់ដំណឹងពិសេសនៅថ្ងៃនេះផងដែរ ដោយរីករាយនៅក្នុងឱកាសពិធីបុណ្យអុំទុកខិតជិតមកដល់ក្រុមហ៊ុន vivo បានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo S1 ចាប់ពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ពីកញ្ចប់តម្លៃ $299 នៅសល់ត្រឹមតែ $269 តែប៉ុណ្ណោះ។

នៅចាំអ៊ីទៀតទាន់ឱកាសពិសេសបានមកដល់សម្រាប់អ្នកដែរ កំពុងតែស្វែងរកនូវស្មាតហ្វូនជូនទៅកាន់អ្នកជាទីស្រលាញ់ ឬ អ្នកមានគុណនៅក្នុងអំឡុងពិធីបុណ្យអុំទូកស្មាតហ្វូន vivo S1 គឺពិតជាជម្រើសដ៏សាកសមបំផុត៕

ស្មាតហ្វូន vivo S1
ស្មាតហ្វូន vivo S1
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T