អ្នកជំនាញ ៖ ការផ្សព្វផ្សាយតាមបច្ចេកវិទ្យា មានប្រសិទ្ធភាពខ្ពស់ សម្រាប់មុខជំនួញ!

//s4.kh1.co/02/0262c949442ef98a94cfdcc2819e760acf16ea39.jpg
បច្ចេកវិទ្យា

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ ៖ ការផ្សព្វផ្សាយតាមបែបបច្ចេកវិទ្យា (Digital Marketing) គឺសំដៅទៅលើ ការធ្វើទីផ្សារទាំងឡាយណា ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិង អ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Digital Marketing បានចាប់ផ្តើមមានភាពសុះសាយ ចាប់តាំងពីអំឡុងឆ្នាំ២០០៩ ខណៈពេលដែលវត្តមាននៃបណ្តាញទំនាក់ទំនងសង្គម facebook ចូលមកកាន់ទីផ្សារកម្ពុជា ជាពិសេស នៅត្រឹមឆ្នាំ២០១២ ដែលប្រជាជនខ្មែរមួយចំនួនបានស្គាល់ និងយល់កាន់តែច្បាស់ពីការធ្វើទីផ្សារដោយបច្ចេកវិទ្យា ដើម្បីទាញយកផលប្រយោជន៍។

ទីផ្សារឌីជីថល
ទីផ្សារឌីជីថល

លោក ទ្បេង ឃេរី នាយកប្រតិបត្តិផ្នែកទីផ្សារឌីជីថលរបស់ក្រុមហ៊ុន រ៉ិច មី (Riich Me Co., Ltd) ដែលទទួលបានសិទ្ធិក្នុងការគ្រប់គ្រងទីផ្សារ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park បានមានប្រសាសន៍ថា៖

«ការធ្វើទីផ្សារលើប្រព័ន្ធ Digital វាមិនមែនមានត្រឹមតែនៅលើបណ្តាញ ទំនាក់ទំនងសង្គម facebook ប៉ុណ្ណោះទេ ប៉ុន្តែនៅមានបណ្តាញផ្សេងៗជាច្រើនទៀតដូចជា ការធ្វើទីផ្សារតាមរយៈបណ្តាញ SMS Email Marketing Website Google YouTube Twitter Lindin Telegram Instagram ដែលជាប្រព័ន្ធ Social Media ដែលសុទ្ធតែជាផ្នែកមួយយ៉ាងសំខាន់ របស់ Digital Marketing  ដែលត្រូវបានកំណត់ប្រើប្រាស់ និងគ្រប់គ្រងដោយក្រុមហ៊ុនជំនាញ។»

លោកបានបន្តទៀតថា៖ 

«ការធ្វើទីផ្សារដោយប្រព័ន្ធ Digital Marketing គឺមានអត្រាជោគជ័យខ្ពស់ សម្រាប់បណ្តាអាជីវកម្ម និងមុខជំនួញផ្សេងៗ និងការជំរុញប្រភេទផលិតផល សេវាកម្មរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារតាមរយៈការផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ ការផ្សព្វផ្សាយពីព័ត៌មានរបស់ក្រុមហ៊ុន ក៏ដូចជាផ្សព្វផ្សាយពីប្រភេទសេវាកម្ម ឬផលិតផលនានា គេមិនប្រើវិធីសាស្ត្របែបប្រពៃណីដូចជាការបោះពុម្ពខិតប័ណ្ណដើរចែកតាមទីប្រជុំជន ឬតាមតំបន់ភ្លើងស្តុបនោះទៀតហើយ គឺគេបានងាកមកប្រើប្រព័ន្ធ Digital Marketing ដែលចំណាយលុយតិច ងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ផ្សព្វផ្សាយ ហើយទទួលបានលទ្ធផលល្អ មានប្រសិទ្ធភាពខ្ពស់ ចំគោលដៅដែលចង់បាន។»

លោក ឡេង ឃេរី
លោក ឡេង ឃេរី

លោក ឡេង ឃេរី បានមានប្រសាសន៍បន្តទៀតថា៖

«ជាការជួយជំរុញ និងគាំទ្រដល់បណ្តាក្រុមហ៊ុនខ្នាតតូច និងមធ្យម (SME) នៅកម្ពុជា ជាមួយនឹងកិច្ចដំណើរការទៅលើប្រព័ន្ធ Digital Marketing នេះ ក្រុមហ៊ុន Riich Me Cambodia បានបង្កើតជា E-commerce Platform ដើម្បីផ្តល់ភាពងាយស្រួល និងលទ្ធភាពដល់ក្រុមហ៊ុននានាសម្រាប់ដំណើរការអាជីវកម្ម ក៏ដូចជាជំរុញផលិតផលទីកាន់ទីផ្សារឱ្យបានទូលាយ ជាពិសេសមានឱកាសក្នុងការអភិវឌ្ឍក្រុមហ៊ុន ឱ្យកាន់តែមានភាពល្អប្រសើរ។»

លោកបញ្ជាក់ថា៖

«តាមរយៈ  E-commerce Platform មួយនេះ ក្រៅពីអាចជួយចូលរួមអភិវឌ្ឍន៍ក្រុមហ៊ុន ឱ្យមានភាពរីកចម្រើន ថែមទាំងអាចជំរុញផលិត និងសេវាកម្មរបស់ក្រុមហ៊ុន ចេញទៅកាន់ទីផ្សារអន្តរជាតិបានទៀតផង។» 

ទីផ្សារឌីជីថល
ទីផ្សារឌីជីថល
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T