ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះ ម៉ាត់តូ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៧ ខែវិច្ឆិកា !

//s5.kh1.co/a5/a58c9652b827616eb247ee3e0519943b791c84b9.jpg
សង្គម

 ០១-វិច្ឆិកា-២០១៩ ៨ព្រឹក · ៦ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់០៧ ខែវិច្ឆិកាខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបាន បញ្ជាក់យ៉ាងដូច្នេះថា៖

១៖បណ្តារាជធានី ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។

២៖ បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗផងដែរ៕

https://s5.kh1.co/__image/w=600,h=350,q=100/a5/a58c9652b827616eb247ee3e0519943b791c84b9.jpg
https://s4.kh1.co/__image/w=650,h=1114,q=100/61/6104591cf134f11f7c8cfc2b551c117fdf33e345.jpg
https://s4.kh1.co/__image/w=650,h=932,q=100/cd/cda4f6d84be7378a5d1345604b5b090545717302.jpg

ប្រភព freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T