ប៉ាក្មេក Goal! ក្រោយផ្ទុះរឿងរ៉ាវម្សិលមិញ ប៉ាក្មេក ពេជ្រ សូលីកា បង្ហោះបែបនេះ ឲ្យកូនប្រសារ!!

//s6.kh1.co/bc/bc2ae59b74f21cddf8c079e779ceb5d8b714d26a.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ៣ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ហាក់មានរឿងរង្គោះរង្គើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ទាក់ទងនឹងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សូលីកា ដល់ថ្នាក់មានការ Live វីដេអូលើបណ្តាញសង្គម វែកញែកអំពីរឿងនាងរហូតមានអ្នកចូលមើលយ៉ាងច្រើនរាប់សែននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ស្រាប់តែប៉ុន្មានម៉ោងមុននេះវិញ ផ្អែកលើគណនីហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថា ជាគណនីឪពុករបស់គូដណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា បានបង្ហោះសារជាភាសាអង់គ្លេស ដែលបកប្រែជាភាសាខ្មែរ ពោលសរសើរកូនប្រសារបែបនេះថា៖ 

“ក្នុងនាមជាប៉ារបស់ឃីម ហាន ខ្ញុំពិតជាអរគុណដល់ម្តាយរបស់ ពេជ្រ សូលីកា ដែលចិញ្ចឹមបីបាច់កូនស្រីដ៏គួរឲ្យស្រលាញ់ អស្ចារ្យម្នាក់នេះ។ ខ្ញុំឃើញថានាងមានចិត្តល្អ និងជាក្មេងស្រីដែលចេះពិចារណា។ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ ហើយនិងគ្រួសាររបស់ខ្ញុំទាំងមូល ពិតជាស្រលាញ់នាងណាស់ ដោយមិនខ្វល់ថានាងគឺជាអ្វី ឬជាអ្នកណានោះទេ។ ពួកយើងជូនពរឲ្យកូនទាំងពីរជួបតែសុភមង្គលជារៀងរហូតទៅ”។

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងខ្លាំង ដោយមានអ្នកចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ។ ហើយជាពិសេសនោះ សម្រាប់សារនេះ ក៏មានអ្នកចូលមកនិយាយថា លោកពិតជាប៉ាក្មេក Goal ដែលមនុស្សមួយចំនួនប្រាថ្នាចង់បានមែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
សារប៉ាក្មេងរបស់ ពេជ្រ សូលីកា
សារប៉ាក្មេងរបស់ ពេជ្រ សូលីកា
ពេជ្រ សូលីកា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T