ហ្វេនអាចសប្បាយបាន ពេលនេះ Mina ចាប់ផ្តើមមានសុខភាពល្អមានស្នាមញញឹមវិញហើយ!

//s4.kh1.co/04/04c4afc600db56bfee9ee205eca26aa1a3a88587.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បន្ទាប់ពីប្រើរយៈពេល អស់ជាច្រើនខែដើម្បីព្យាបាលមើលថែទាំសុខភាព ពេលនេះគ្រប់គ្នាសង្កេតឃើញថា តារាចម្រៀងស្រី Mina សមាជិកក្រុម TWICE នាងចាប់ផ្តើមមានអាការៈធូរស្រាលច្រើនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា កាលពីថ្មីៗនេះ Mina បានបង្ហាញខ្លួននៅក្នុងកម្មវិធីជំនួបអ្នកគាំទ្រ ដោយតាមរយៈរូបថតជាច្រើន ដែលត្រូវបានផ្តិតដោយអ្នកគាំទ្របានឲ្យឃើញថា អាការៈរបស់ Mina ពិតជាបានប្រសើរឡើងជាងមុនច្រើនណាស់ ជាពិសេសមើលទៅស្នាមញញឹមនាង គឺពិតជាមានភាពស្រស់ស្រាយសប្បាយចិត្តខ្លាំង នៅពេលដែលនាងបានជួបអ្នកគាំទ្ររបស់នាងផងដែរ។

ជាការពិតណាស់ ក្រោយពីបានឃើញនូវអាការៈរបស់Mina មានភាពធូរស្រាលបានច្រើនបែបនេះ អ្នកគាំទ្រក៏មានចិត្តរំភើបត្រេកអរមិនតិចនោះទេ មិនតែប៉ុណ្ណោះ ពួកគេក៏នៅតែបន្តលើកចិត្តដល់ Mina ដើម្បីឲ្យនាងបានជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ៕

Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Mina ក្រុម Twice មានស្នាមញញឹមជាថ្មី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T