កម្មវិធីសម្ពោធកុំព្យូទ័រ ដែលមានអេក្រង់២ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយក្រុមហ៊ុនយក្ស ASUS

//s4.kh1.co/3d/3d2a1fbab4d29d72898c1d58a2d0b9e9e43f6f8c.jpg
បច្ចេកវិទ្យា

 ៣០-តុលា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងផ្សារទំនើប Aeon Mall សែនសុខ ក្រុមហ៊ុន ASUS មានមោទកភាពយ៉ាងខ្លាំង ដោយបាននាំចូលនូវផលិតផលកុំព្យូទ័រថ្មី ដំបូងគេបង្អស់ដែលមានអេក្រង់ដល់ទៅ២ របស់ត្រកូល Zenbook ស៊េរីចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុននេះបានរៀបចំកម្មវិធី សម្ពោធផលិតផលថ្មីរបស់ខ្លួន ចំនួន ៣ម៉ូដែល ហើយម៉ូដែលទាំងនោះសុទ្ធសឹងតែជា ត្រកូល ASUS Zenbook ស៊េរីចុងក្រោយទាំងអស់។

https://s4.kh1.co/__image/w=650,h=434,q=100/3e/3e2a0e975bbd2c73ea4ac90c3c2b26901f70ee74.jpg

ផលិតផលថ្មីនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់យុវជនទូទៅ ក៏ដូចជាអ្នកធ្វើការ ពិសេសអ្នកកាត់ត និងអ្នក Livestream វីដេអូជាដើម ហើយពួកគេក៏បានមកចូលរួម នៅក្នុងកម្មវិធីបើកសម្ពោធនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ម៉ូដែលដែលបានបើកសម្ពោធ កាលពីថ្ងៃម្សិលមិញនេះគឺរួមមាន ៖ 

  • កុំព្យូទ័រយួរដៃសេរីថ្មី Zenbook Pro Duo: UX581GV
  • កុំព្យូទ័រយួរដៃសេរីថ្មី Zenbook Duo: UX481FL
  • កុំព្យូទ័រយួរដៃសេរីថ្មី Zenbook: UX434FL
រូបភាព កុំព្យូទ័រថ្មីរបស់ ASUS
រូបភាព កុំព្យូទ័រថ្មីរបស់ ASUS
រូបភាព កុំព្យូទ័រថ្មីរបស់ ASUS
រូបភាព កុំព្យូទ័រថ្មីរបស់ ASUS
រូបភាព កុំព្យូទ័រថ្មីរបស់ ASUS
រូបភាព កុំព្យូទ័រថ្មីរបស់ ASUS

ក្នុងនោះដែរ លោក Lawrence LIU ដែលជាប្រធានគ្រប់គ្រងផលិតផល ASUS ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មិនថាជានិស្សិត អាជីវករ និយោជិត និយោជក និងស្ថាប័នតំណាងទាំងអស់ ដែលបាននិងបន្តគាំទ្រផលិតផល ASUS ដែលជាចំណែកដ៏ធំ ក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន ដូចជាសព្វថ្ងៃនេះ។

រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS

លោកមានក្ដីរំភើបជាខ្លាំង ដែលមានឱកាសនាំយកផលិតផលថ្មីៗទាំងនេះ មកកាន់ទីផ្សារកម្ពុជា។ លោក Lawrence LIU សង្ឃឹមយ៉ាងមុតមាំថា ផលិតផលទាំងនេះគឺពិតជាទទួលបានភាពជោគជ័យ។ វាជាការបើកទំព័រប្រវត្តិសាស្ត្រ ដែលបង្ហាញថាការអភិវឌ្ឍន៍ ផ្នែកបច្ចេកវិទ្យានៅកម្ពុជាគឺប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ហើយអាចផ្គត់ផ្គង់តាមតម្រូវការរបស់ប្រជាជនខ្មែរគ្រប់រូបបាន ហើយថែមទាំងធ្វើឲ្យពួកគេ សម្រេចបាននូវប្រសិទ្ធភាពការងារប្រចាំថ្ងៃ។

រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS

មិនត្រឹមតែប៉ុណោ្ណះទេ លោកថែមទាំងសន្យាទៀតថា នឹងព្យាយាមផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូប សន្យានាំយកនូវអ្វីដែលថ្មី ប្លែក ដើម្បីឲ្យទីផ្សារប្រទេសកម្ពុជាដើរទាន់សម័យកាលពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត។

លើសពីនេះទៅទៀត យើងឃើញមានវត្តមាន តារាៗយូធូបជាច្រើនចូលរួមនៅក្នុងកម្មវិធីផងដែរ។ ពួកគេម្នាក់ៗ សុទ្ធដឹងតែបញ្ចេញមតិវិជ្ជមាន ជុំវិញតម្រូវការនៃការប្រើប្រាស់កុំព្យូទ័រទាំងនេះ។

រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS

តួយ៉ាង លោកឆេងសុភ័ក្ត្រ អ្នកកាន់គេហទំព័រ «Reanthort» ដែលគ្រប់គ្នាតែងតែហៅថា «ពូជ្រួញ» ក៏បានឡើងបង្ហាញ និងអនុវត្តផ្ទាល់ទៅលើការកាត់តរូបភាព រួមទាំងការងារជាច្រើនទៀត នៅលើកុំព្យូទ័រ Zenbook Pro Duo ប្រកបដោយភាពរហ័ស និងងាយស្រួលបំផុតដោយសារតែក្នុងពេលតែមួយ លោកអាចប្រើប្រាស់បានអេក្រង់ដល់ទៅ២។ ចំណែកឯកញ្ញាសូកូឡា និងលោក CHEE ក៏បានឡើងបង្ហាញការគូរគំនូរ និងការបង្កើតចង្វាក់ភ្លេងនៅលើប្រភេទកុំព្យូទ័រមួយនេះផងដែរ។ ទាំងនេះហើយជាគុណសម្បត្តិរបស់កុំព្យូទ័រស៊េរីថ្មីរបស់ ASUS៕  

រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
រូបភាព ក្នុងកម្មវិធីសម្ពោធកុំព្យូទ័រថ្មីរបស់ ASUS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T