គុណសម្បត្តិនៃទឹកដោះគោស្រស់ គ្មានជាតិស្ករឡាក់តូស ដែលអ្នកគួរតែដឹង ! (មានវីដេអូ)

//s4.kh1.co/cd/cd98be26440ccd1d06dcde937c2298eba421fb13.jpg
នារី

 ៣០-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានទឹកដោះគោស្រស់ ដាក់លក់នៅលើទីផ្សារជាច្រើនប្រភេទ ដែលទឹកដោះគោស្រស់ភាគច្រើនមានសារជាតិឡាក់តូស (Lactose) ដែលអាចធ្វើឱ្យអ្នកទទួលទានមួយចំនួន មានបញ្ហាចំពោះសុខភាពខ្លះៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់លោកអ្នកដែលមានប្រព័ន្ធរំលាយអាហារ ខ្សោយមិនល្អ ឬងាយមានបញ្ហាប្រតិកម្ម ជាមួយសារជាតិឡាក់តូស​នេះ គួរចៀសវាងទទួលទានផលិតផលទឹកដោះគោស្រស់ មានជាតិស្ករឡាក់តូស ព្រោះវាអាចបង្កជាបញ្ហាដល់សុខភាព ដូចជា ហើមពោះ រាក ឬឈឺពោះ។

យ៉ាងណាមិញ ទោះបីជាមានផលិតផលទឹកដោះគោស្រស់ ដែលមានជាតិឡាក់តូស ​កំពុងចរាចរដាក់លក់លើទីផ្សារ ច្រើនយ៉ាងណាក៏ដោយ ក៏មានក្រុមហ៊ុនទឹកដោះគោធំៗមួយចំនួន ងាកមកចាប់អារម្មណ៍ផលិតទឹកដោះគោស្រស់ ដែលគ្មានជាតិឡាក់តូស ជួយឱ្យសុខភាពរឹងមាំល្អ ងាយស្រួលញុំាំ មិនហើមពោះ ឬរាក និងអាចពិសាបានសម្រាប់មនុស្សទូទៅ ។

គុណសម្បត្តិនៃទឹកដោះគោស្រស់ គ្មានជាតិស្ករឡាក់តូស
គុណសម្បត្តិនៃទឹកដោះគោស្រស់ គ្មានជាតិស្ករឡាក់តូស

អ្វីទៅ ជាទឹកដោះគោដែលមិនមានជាតិឡាក់តូស?

កាបូអ៊ីដ្រាតទាំងអស់ នៅក្នុងទឹកដោះរបស់សត្វគោ គឺបានមកពីឡាក់តូស។ សម្រាប់ទឹកដោះគោស្រស់គ្មានជាតិ Lactose ត្រូវបានផលិតចេញពីទឹកដោះគោដូចគ្នា ប៉ុន្តែវាត្រូវបានចម្រាញ់ដោយអង់ស៊ីម (Lactose) ជួយបំបែកឡាក់តូស ដូច្នេះមិនមានជាតិ Lactose នៅសល់ទេ។ នេះមានន័យថាអ្នកអាចរីករាយ ជាមួយទឹកដោះគោដែលគ្មានជាតិឡាក់តូស ដោយមិនចាំបាច់បារម្ភពីបញ្ហារំលាយអាហារទៀតទេ។ អ្វីដែលពិសេស លោកអ្នកអាចប្រើទឹកដោះគោគ្មានជាតិឡាក់តូសនេះ នៅក្នុងមុខម្ហូបផ្សេងៗ ព្រោះ​វាមានប្រូតេអ៊ីន និងរសជាតិប្រហែលទឹកដោះគោទូទៅបានផងដែរ ។

តើទឹកដោះគោគ្មានជាតិ Lactose មានប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

១) ធ្វើឱ្យឆ្អឹងរឹងមាំល្អ

ដោយសារតែទឹកដោះគោគ្មានជាតិ (Lactose) ត្រូវបានផលិតចេញពីទឹកដោះគោស្រស់ ដូច្នេះវាផ្តល់នូវអត្ថប្រយោជន៍ដូចគ្នាទាំងអស់ រួមទាំងកាល់ស្យូម និងវីតាមីនD សម្រាប់ឆ្អឹងរឹងមាំ។ ទឹកដោះគោស្រស់គ្មានជាតិឡាក់តូស (Lactose Free) ធម្មតាមួយពែង ទទួលបានជាតិកាល់ស្យូមរហូតដល់ ៣០ភាគរយ និងវីតាមីនD រហូតដល់ ២៥ភាគរយឯណោះ។ សារធាតុចិញ្ចឹមទាំងនេះ ជួយឱ្យរាងកាយ និងឆ្អឹងរឹងមាំល្អ ព្រមទាំងកាត់បន្ថយហានិភ័យ នៃជំងឺពុកឆ្អឹងទៀតផង។

២) សុខភាពបេះដូង

ទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប ឬជាតិខ្លាញ់ដែលមិនមានជាតិ (Lactose Free) ក៏ផ្តល់អត្ថប្រយោជន៍ ដល់បេះដូងរបស់អ្នកដែរ ព្រោះវាមានជាតិរ៉ែ ដែលជួយបន្ថយសម្ពាធឈាមរបស់អ្នក។ បន្ថែមពីលើនេះ សារធាតុកាល់ស្យូម ដែលមាននៅក្នុងទឹកដោះគោ គឺដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក ។

គុណសម្បត្តិនៃទឹកដោះគោស្រស់ គ្មានជាតិស្ករឡាក់តូស
គុណសម្បត្តិនៃទឹកដោះគោស្រស់ គ្មានជាតិស្ករឡាក់តូស

៣) មានប្រូតេអ៊ីនខ្ពស់

ទឹកដោះគោគ្មានជាតិ (Lactose Free) មួយពែងមានប្រូតេអ៊ីនច្រើន ផ្តល់នូវអាស៊ីដអាមីណូសំខាន់ៗ ជួយបំប៉នរាងកាយទាំងមូលបានល្អ ។

៤) មានរសជាតិមិនផ្អែមខ្លាំង

ប្រសិនបើអ្នកជាមនុស្ស ដែលមិនចូលចិត្តរសជាតិផ្អែមខ្លាំង អ្នកអាចរីករាយនឹងរសជាតិនៃទឹកដោះគោ ដែលមិនមានជាតិ Lactose ច្រើនជាងទឹកដោះគោធម្មតា ព្រោះទឹកដោះគោគ្មានជាតិឡាក់តូសមាន។

ពេលនេះលោកអ្នកអាច​រកទិញទឹកដោះគោស្រស់ ដែលគ្មាន​​​​​ជាតិឡាក់តូសបានហើយ គឺទឹកដោះគោស្រស់ ម៉េកណូលា ភ្លីស ឡាក់តូសហ្រ្វី តាមបណ្តាផ្សារទំនើប​ Aeon​ ផ្សារទំនើប Lucky  និងរាល់សាខាផ្សារ circle K គ្រប់សាខា  ប្រាប់តាមត្រង់ណា ជាផលិតផលសុទ្ធពីប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 099 211 311

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T