មើលមិនចង់ស្គាល់ពេល ប៊ី សុធារី តែងខ្លួនក្នុងឈុតបែបនេះ អមដោយការបង្ហោះសារ មានអត្ថន័យចាក់ដោតណាស់!

//s6.kh1.co/eb/eb1cbcb166826656aa63b4c238858f34d0127492.jpg
តារា & កម្សាន្ដ

 ៣០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា​ ប៊ី សុធារី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ប្រចាំឆ្នាំ២០១៧ (Miss Universe Cambodia) តែងតែបង្ហាញវត្តមាននៅលើ ឆាកអន្ដរជាតិមិនចេះដាច់ទេ ទើបធ្វើឲ្យប្រជាប្រិយភាពមានការកើនឡើងជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាស្រីពន្លកថ្មីរូបនេះ ពិតជាមានរូបសម្បត្តិស្រស់ស្អាត ទម្រង់មុខដូចកូនកាត់ ថែមទាំងមានកម្ពស់ខ្ពស់ សមនឹងដៃជើង ដ៏វែងស្រលួនទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះប៊ី សុធារី បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាមួយការរៀបចំតុបតែងខ្លួន បែបប្រពៃណីខ្មែរ មានការច្នៃម៉ូតឡើង​ ដោយមានក្បាច់រចនាយ៉ាងទាក់ភ្នែក មើលទៅសមសួនជា នារីខ្មែរពិតៗតែម្ដង។

ជាមួយគ្នានេះដែរ ប៊ី សុធារី បានអមមកជាមួយសារ ដ៏មានអត្ថន័យថា៖

«កុំចាំបាត់បង់ទើបនាំគ្នាស្រែក បើទោះបីត្រឹមជាចំណែកតូចមួយ តែខ្ញុំពិតជាសប្បាយចិត្តក្នុងការធ្វើ និងចែករំលែកអោយពិភពលោកស្គាល់ថា នេះគឺកម្ពុជា ស្រ្តីកម្ពុជា នេះគឺវប្បធម៌ខ្មែរ»។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្អាតប្លែករបស់ សុធារី ជាពិសេស ពេលដែលឃើញនាង មានគំនិតស្រលាញ់វប្បធម៌ខ្មែរ និងផ្សព្វផ្សាយឲ្យជាតិសាសន៍ដទៃ បានស្គាល់កាន់តែច្បាស់បែបនេះ៕

ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី​ ក្នុងឈុតប្រពៃណីខ្មែរ
ប៊ី សុធារី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T