ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាកំប្លែងនាយក្រិន ហាក់ដូចជាមានទុក្ខកង្វល់ ក្នុងជីវិតប្រចាំថ្ងៃ និងជីវិតឯកជន របស់លោក ដោយឃើញលោក បង្ហោះតែរឿងកើតទុក្ខ ច្រើនដង ធ្វើឲ្យហ្វេនអត់ទ្រាំសួរមិនបាន ពីរឿងរ៉ាវរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់ជាងនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុន តារាកំប្លែងរូបនេះ ក៏បានបង្ហោះរូបថតកូនរបស់លោក ហើយអមជាមួយនឹងសារប្លែកមួយ ដោយលោកសរសេរថា៖
ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ។
ក្នុងនោះ មិនមែនតែលើកទីមួយនោះទេ ដែលលោកបង្ហោះបែបនេះ គឺច្រើនដងណាស់មកហើយ ទាក់ទងនឹងភរិយារបស់លោក ដោយមិនដឹងថា លោកមានបញ្ហាអ្វីជាមួយនឹងភរិយាលោកនោះទេ។ ប៉ុន្តែយ៉ាងណាមិញ ហ្វេនក៏សង្ឃឹមថា លោកនឹង អាចពិភាក្សា រកឃើញដំណោះស្រាយល្អមួយ ជាមួយនឹងភរិយា ដើម្បីអនាគតកូនៗរបស់លោក។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវយ៉ាងណា ខ្មែរឡូតក៏មិនទាន់ហ៊ានបកស្រាយឲ្យបានលម្អិតនោះដែរ ថារឿងទៅជាបែបណា គ្រាន់តែឃើញថា ជីវិតគ្រួសាររបស់ នាយក្រិន ហាក់ដូចជាមិនមានភាពប្រក្រតី ហើយសម្រាប់ លោកផ្ទាល់ គឺកម្របង្ហោះសារប្លែកយ៉ាងដូច្នេះណាស់ ពីមុនមក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕





