នាយក្រិន មានបញ្ហាជាមួយនឹងភរិយាអ្វី បានដល់ថ្នាក់បង្ហោះសារបែបនេះ?

//s4.kh1.co/66/662ae67963afbcf753d66f3a861a241c66e525a4.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ៩ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាកំប្លែងនាយក្រិន ហាក់ដូចជាមានទុក្ខកង្វល់ ក្នុងជីវិតប្រចាំថ្ងៃ និងជីវិតឯកជន របស់លោក ដោយឃើញលោក បង្ហោះតែរឿងកើតទុក្ខ ច្រើនដង ធ្វើឲ្យហ្វេនអត់ទ្រាំសួរមិនបាន ពីរឿងរ៉ាវរប​ស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុន តារាកំប្លែងរូបនេះ ក៏បានបង្ហោះរូបថតកូនរបស់លោក ហើយអមជាមួយនឹងសារប្លែកមួយ ដោយលោកសរសេរថា៖

ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ។

ក្នុងនោះ មិនមែនតែលើកទីមួយនោះទេ ដែលលោកបង្ហោះបែបនេះ គឺច្រើនដងណាស់មកហើយ ទាក់ទងនឹងភរិយារបស់លោក ដោយមិនដឹងថា លោក​មានបញ្ហាអ្វីជាមួយនឹងភរិយាលោកនោះទេ។ ប៉ុន្តែយ៉ាងណាមិញ ហ្វេនក៏សង្ឃឹមថា លោកនឹង អាចពិភាក្សា រកឃើញដំណោះស្រាយល្អមួយ ជាមួយនឹងភរិយា ដើម្បីអនាគតកូនៗរបស់លោក។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវយ៉ាងណា ខ្មែរឡូតក៏មិនទាន់ហ៊ានបកស្រាយឲ្យបានលម្អិតនោះដែរ ថារឿងទៅជាបែបណា គ្រាន់តែឃើញថា ជីវិតគ្រួសាររបស់ នាយក្រិន ហាក់ដូចជាមិនមានភាពប្រក្រតី ហើយសម្រាប់ លោកផ្ទាល់ គឺកម្របង្ហោះសារប្លែកយ៉ាងដូច្នេះណាស់ ពីមុនមក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

នាយក្រិន និងក្រុមគ្រួសារ
នាយក្រិន និងក្រុមគ្រួសារ
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
សាររបស់លោក
សាររបស់លោក
សាររបស់លោក
សាររបស់លោក
នាយ ក្រិន
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T