ឈ្មោះជាតារាល្បីមែនពិតតែ ខាត់ សុឃីម បែរជាចូលចិត្តជីវិតសាមញ្ញបែបនេះទៅវិញ!

//s5.kh1.co/15/154e121b5db539e21cc5ea4a438e4df09048a1fc.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះជា អ្នកនាង ខាត់ សុឃីម ដែលជាតារាស្រីពហុជំនាញ ជើងចាស់មួយរូបក៏ពិតមែន តែប្រជាប្រិយភាពរបស់នាង នៅតែមានយ៉ាងខ្លាំងក្លា ថែមទាំងជាតារា ដែលជាមានហ្វេនៗគ្រប់ស្រទាប់វ័យតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីកេរ្ត៍ឈ្មោះក្នុងសិល្បៈ ខាត់ សុឃីម បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារពោរពេញ ដោយសុភមង្គលជាមួយ​កូនប្រុស ស្រី និងស្វាមីវ័យក្មេង ចេះយល់ចិត្តស្រលាញ់ ថ្នាក់ថ្នមមិនឲ្យ មានការទាស់ចិត្តនោះឡើយ។

ប៉ុន្តែ ផ្ទុយទៅវិញ កាលពីមុននេះបន្តិច តារាស្រីក្មេងជាងវ័យរូបនេះ បានធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គមភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីបានបង្ហោះរូបភាព ជាច្រើនសន្លឹក នៅលើទឹកដីស្រុកកំណើត អមដោយសារមានអត្ថន័យរៀបរាប់ ចង់បានជីវិតសាមញ្ញៗ នៅស្រុកស្រែបែបនេះវិញ។

ជាមួយគ្នានេះដែរ ខាត់ សុឃីម បានថតរូបជាច្រើនសន្លឹកជាមួយគ្រួសារ ថែមទាំងរំលេចស្នាមញញឹមយ៉ាងស្រស់ស្រាយ។ ជាពិសេស ខាត់ សុឃីម ធ្វើឲ្យហ្វេនៗពេញចិត្តស្ដូក ដែលចេះសម្របខ្លួន ចង់បានជីវិតបែបធម្មតាៗបែបនេះ មិនចេះលេងរឹកពារជា តារាល្បីសោះឡើយ៕

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម នៅស្រុកស្រែ
ខាត់ សុឃីម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T