ជីវិត Single គឺបែបនេះ! Selena Gomez ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្អាតទៅ ស្អាតទៅហើយ

//s4.kh1.co/93/9392e9d34b4e9b760a6fb6c6f59b98d60d1a5bb8.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ក្រោយពីសម្រាកពីការងារសិល្បៈមួយរយៈធំ ពេលនេះនាង Selena Gomez បានវិលមកកាន់ការងារនេះវិញហើយ ជាមួយនឹងការចាប់អារម្មណ៍ និងសន្ទុះគាំទ្រមិនតិចនោះទេ ពីសំណាក់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Selena Gomez បានបង្ហាញខ្លួនក្នុងកម្មវិធី ក្នុងទីក្រុងញ៉ូវយក ដោយតារាស្រីរូបនេះ បានឆក់យកក្រសែភ្នែកមហាជនជាច្រើន ឲ្យងាកមកមើលរូបនាង។ ក្នុងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា នៅពេលនេះ សម្រស់របស់នាង Selena Gomez កាន់តែស្អាតទៅៗ ពីមួយថ្ងៃទៅមួយ ហើយរូបនាងកាន់តែទាក់ទាញជាមួយសម្លៀកបំពាក់៤ឈុត ដែលរូបនាងបានផ្លាស់ប្តូរ ត្រឹមតែរយៈពេលក្នុង ១ ថ្ងៃនៃកម្មវិធី។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ជីវិតរបស់នាង Selena Gomez ពេលនេះ កាន់តែស្រស់បំព្រងយ៉ាងខ្លាំង ក្រោយពីនាងជាសះស្បើយពីជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ហើយជាពិសេសទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រនិយាយថា ជីវិត Single របស់នាង Selena Gomez ពិតជាកែប្រែរូបរាងរបស់នាងមកល្អប្រសើរខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

https://s4.kh1.co/__image/w=620,h=741,q=100/9a/9af9e2970bce16fdd6863a0b55726071ca5c55d2.jpg
https://s4.kh1.co/__image/w=620,h=931,q=100/93/939e5a0fac713476dd4bed59e9a4a729efd37db2.jpg
https://s6.kh1.co/__image/w=620,h=749,q=100/85/8505e89b8d4628869ca271134af33f416bb9dc2d.jpg
https://s4.kh1.co/__image/w=620,h=930,q=100/02/027c7ac73866c19d4cef9bc75dace8ec2b1c458e.jpg
https://s6.kh1.co/__image/w=620,h=930,q=100/25/2546e60af180a23f93ef7feb46a8a0801d7a7a17.jpg
https://s4.kh1.co/__image/w=650,h=1517,q=100/f1/f16bc33c5160949ab571d48bc341dc32919d60bb.jpg
https://s5.kh1.co/__image/w=650,h=813,q=100/42/4263d70260fc45cc072e412b1469ae5ea40fabc5.jpg
https://s6.kh1.co/__image/w=650,h=813,q=100/b4/b43ba7f5ea64bf104146959379a495dee728b72e.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T