អ្នកជំនាញ៖ ពាក្យចរចាមអារាម ថាអ្នកខ្ចីធនាគារសាងសង់អាគារ នៅក្នុងព្រះសីហនុ កំពុងជួបហានិភ័យនោះ មិនត្រឹមត្រូវឡើយ

//s5.kh1.co/44/448d45430e8e1eb2eab289cd3497f90eed1082f3.jpg
Khmerhome

 ២៩-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកជំនាញ មកពីសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា បានធ្វើការពន្យល់ថា អ្វីដែលជាពាក្យចរចាមអារាមថា “អ្នករស់នៅក្នុងព្រះសីហនុ កំពុងជួបបញ្ហាប្រឈម នឹងការរឹបអូស ទ្រព្យសម្បត្តិ ក្រោយពីខ្ចីប្រាក់ពីធនាគារ យកទៅសាងសង់អាគារ ហើយដាក់ជួលមិនបាន” ដោយសារតែកត្តា ជនជាតិចិនវិលត្រឡប់ ទៅប្រទេសពួគគេវិញ ថាជារឿងពុំត្រឹមត្រូវឡើយ ខណៈដែលនិតិវិធី នៃការស្នើសុំកម្ចី ទៅកាន់ធនាគារ មិនបានវិនិឆ័យ លើប្រាក់ចំណូល ដែលមិនទាន់កើតមាន នៅឡើយនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=372,q=100/44/448d45430e8e1eb2eab289cd3497f90eed1082f3.jpg

មតិមហាជនជាច្រើន បានលើកឡើងតគ្នាៗ ដែលធ្វើឲ្យទីផ្សារ អចនទ្រព្យនៅកម្ពុជា កាន់តែធ្លាក់ចុះ ដើម្បីយកលេសដាក់បន្ទុក ស្តីបន្ទោសដល់រាជរដ្ឋាភិបាល ថាមិនអាចគ្រប់គ្រងស្ថានការចំពោះមុខ ក្រោយចេញសារាចរណែនាំ ទប់ស្កាត់ នូវល្បែងអេឡិចត្រូនិច តាមរយៈអនឡាញខុសច្បាប់ គ្រប់ប្រភេទ ដែលមានរូបភាព បោកប្រាស់ជំរិតទារប្រាក់ ពីជនរងគ្រោះ ទាំងក្នុងនិងក្រៅប្រទេស ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរស់នៅរបស់សង្គម ធ្វើអោយជនជាតិចិនជាច្រើន បញ្ចប់សកម្មភាពរបស់ខ្លួន នឹងវិលទៅស្រុកកំណើត ឬប្រទេសជិតខាងវិញ នាំឲ្យមានពាក្យចរចាមអារាមថា អ្នកដែលរស់នៅក្នុងព្រះសីហនុ ដែលសប្បាយ នឹងការទទួលផល ពីការដាក់ជួលអាគារស្នាក់នៅ និងអាគារផ្សេង ក្នុងតម្លៃខ្ពស់ ត្រូវជួបប្រទះនឹងបញ្ហាប្រឈម ជាពិសេសការខ្ចីប្រាក់ពីធនាគារ ដើម្បីសាងសង់អាគារ ដើម្បីជួលអោយជនជាតិចិន ត្រូវបានផ្អាករកចំណូលមិនបាន ត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ ។

ចំពោះករណីនេះ ត្រូវបានអ្នកជំនាញ លោក ចក់ ស៊ីណាត អនុប្រធានអ្នកជំនាញ អចលនទ្រព្យកម្ពុជា ទទួលបន្ទុកវាយតម្លៃអចនទ្រព្យ ដែលធ្លាប់បានធ្វើការសិក្សា និងវាយតម្លៃ ជាមួយខាងធនាគារជាច្រើន បានឲ្យដឹងថា “តាមពិតទៅយើងដឹងហើយថាអាគារ ដែលសាងសង់ នៅក្នុងព្រះសីហនុ មិនកម្ចីប្រាក់ធនាគារ ទាំងស្រុងនោះទេ ដែលអាចបានមកពីប្រភពចំណូលផ្សេងៗទៀត” ។

លោក ចក់ ស៊ីណាត អនុប្រធានអ្នកជំនាញ អចលនទ្រព្យកម្ពុជា ទទួលបន្ទុកវាយតម្លៃអចនទ្រព្យ ដែលធ្លាប់បានធ្វើការសិក្សា និងវាយតម្លៃ ជាមួយខាងធនាគារជាច្រើន បានឲ្យដឹងថា “តាមពិតទៅយើងដឹងហើយថាអាគារ ដែលសាងសង់ នៅក្នុងព្រះសីហនុ មិនកម្ចីប្រាក់ធនាគារ ទាំងស្រុងនោះទេ ដែលអាចបានមកពី ប្រភពចំណូលផ្សេងៗទៀត” ។

លោកបន្តថា “ដោយឡែកទៀតសោត បើទោះបីជាមានការខ្ចីប្រាក់ពីធនាគារ ពិតមែន មុននឹងធនាគារអនុញ្ញាត អោយកម្ចី គឺខាងធនាគារ បានសិក្សាច្បាស់លាស់ អំពីលទ្ធភាពសង និងប្រភពចំណូល របស់អ្នកខ្ចី ។ ដូច្នេះគេមិនយកប្រាក់ចំណូល ពីការជួលអាគារ ដែលមិនទាន់កើតមាន យកចាត់ទុកជាលទ្ធភាពសងនោះទេ ហេតុនេះហើយ សូមកុំឲ្យមានការយល់ច្រឡំ ហើយបង្កើតជាពាក្យចរចាមអារាម” ។

តាមអ្វីដែលបានលើកឡើងខាងនេះ លោក លោក ចក់ ស៊ីណាត ចង់បញ្ជាក់ថា ពាក្យចរចាមអារាម នៃការខ្ចីធនាគារ សាងសង់អាគារ ក្នុងទីក្រុងព្រះសីហនុ ដែលភាគច្រើន បានលើកឡើងថា ខ្ចីហើយ ដាក់ជួលមិនបាន ប្រឈមនឹងការរឹបអូសនោះ មិនសមហេតុសមផល និងជារឿងពុំត្រឹមត្រូវឡើយ។​យ៉ាងណាក៏ដោយ លោកសូមអំពាវនាវ សាធារណជន កុំជឿពាក្យចចាមអារ៉ាមនេះ ឱ្យសោះ៕ ដោយ៖ ដារាត់

ប្រភព៖ https://dap-business.com/

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T