ជាមេម៉ាយមានអីមិនល្អ! មកមើល ហាន់ ជីអ៊ុន នេះកាន់តែមានក្តីសុខ រស់នៅលើគំនរទ្រព្យសម្បត្តិស្តុកស្តម្ភ!

//s6.kh1.co/5e/5e19a1d77f26173a76fedf6943e16f74c9b8e0f9.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើគិតមកទល់ពេលនេះ គឺរយៈពេល៤ខែហើយ ដែលកំពួលតារាសម្តែងស្រី Song Hye Kyo បានសម្រេចចិត្តធ្វើការលែងលះគ្នា ជាមួយនឹងស្វាមីវ័យក្មេង គឺតារាសម្តែងប្រុស Song Joong Ki ដោយមូលហេតុត្រូវបានគេសង្ស័យថា អាចមកពីមានជនទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកមិនថាយ៉ាងណា អ្វីដែលធ្វើឲ្យមហាជនកាន់តែមានការកត់សម្គាល់បំផុតនោះ គឺចាប់តាំងពីលែងលះគ្នាមក គ្រប់គ្នាសង្កេតឃើញថា តារាសម្តែងស្រីអ្នកមេម៉ាយក្តៅស្រួយរូបនេះ កាន់តែមានភាពស្រស់ស្អាត កាន់តែចេះលេងខ្លួន និងកាន់តែមានមន្តស្នេហ៍ទាក់ទាញជាងមុនថែមទៀតផង រហូតធ្វើឲ្យមហាជនមាន កាន់តែមានការកោតសរសើរ ចំពោះភាពរឹងមាំរបស់នាងជាខ្លាំង។

មិនតែប៉ុណ្ណោះ បើយោងតាមរូបថតជាច្រើនសន្លឹករបស់តារាស្រី Song Hye Kyo ដែលត្រូវបានថតនិងបង្ហោះដោយក្រុមការងារ បានឲ្យឃើញថា នាងកាន់តែមានស្នាមញញឹមស្រស់ស្រាយសប្បាយចិត្ត ពោរពេញទៅដោយក្តីសុខ សុភមង្គល ជាងកាលពីមុនឆ្ងាយណាស់ ហើយក្រោយពីឃើញបែបនេះ ក៏ធ្វើឲ្យប្រិយមិត្តគាំទ្រសប្បាយចិត្តជំនួសនាងផងដែរ។

ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ននេះ តារាសម្តែងស្រីវ័យ៣៧ឆ្នាំរូបនេះ ក្លាយជាមេម៉ាយក៏ពិតមែន ប៉ុន្តែនាងក៏នៅតែមានសេចក្តីសុខ រស់នៅយ៉ាងមានសុភមង្គលហ៊ឺរហារជាមួយនឹង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងស្តុកស្តមខ្ទង់រយលានដុល្លារ ចាយយ៉ាងសប្បាយមួយជាតិផងដែរ៕

រូបថតថ្មីៗនេះរបស់ Song Hye Kyo
រូបថតថ្មីៗនេះរបស់ Song Hye Kyo
រូបថតថ្មីៗនេះរបស់ Song Hye Kyo
រូបថតថ្មីៗនេះរបស់ Song Hye Kyo
រូបថតថ្មីៗនេះរបស់ Song Hye Kyo
រូបថតថ្មីៗនេះរបស់ Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
តារាស្រី Song Hye Kyo
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T