SsangYong បញ្ចេញលក់រថយន្ត NEW REXTON 2020 ជាផ្លូវការនៅកម្ពុជា!

//s5.kh1.co/af/af863f9154390850a2902e27187a89f05c5484ee.jpg
បច្ចេកវិទ្យា

 ២៨-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សមាជិកថ្មីរបស់ក្រុមហ៊ុន SsangYong គឺរថយន្តទំនើប NEW REXTON 2020  មានវត្តមាននៅក្នុងទីផ្សារហើយ ក្នុងការសម្ពោធក្រោមអធិបតីភាពរបស់ អ្នកស្រី ម៉ៅ គន្ធា ដែលជា CEO របស់ក្រុមហ៊ុន LVMC Holdings Cambodia, Co,.ltd និង លោក Park keunbaek ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន LVMC Holdings Cambodia, Co,.ltd

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020

ដោយចូលរូមការសម្ពោធនេះ ក៏មានវត្តមានតារាជាច្រើនដូចជា កញ្ញា សុភក្រ័ កុសុម៉ា កញ្ញា សុខពិសី លោក ឡយភាល័យ(អ្នកឯកទេសខាងរថយន្ត) និងក្រុមរាំ OMG នៅថ្ងៃទី២៦តុលា ឆ្នាំ២០១៩។

កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020

រថយន្តសេ៊រីទំនើប NEW REXTON 2020 នេះនឹងផ្តល់ជូនអតិថិជននូវ ផាសុកភាព ប្រណិតភាព និងសុវត្ថិភាពខ្ពស់ ដោយបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ របស់ក្រុមហ៊ុន SsangYong ជាពិសេសការរចនារូបរាងដ៏ស្រស់ស្អាត និងលេចធ្លោជាង Model មុនៗដែលមិនធ្លាប់មាន។ រថយន្តសេ៊រីនេះមានបំពាក់ដោយកាមេរ៉ា 3D ៣៦០ដឺក្រេ ចំនួន៤គ្រាប់ច្បាស់ ដែលអាចមើលបានជុំវិញតួរថយន្ត នៅពេលចូលចត និងមានអេក្រង់ធំថាច់ស្គីន៨.២អ៊ីង ដែលអាចបង្ហាញរូបភាពច្បាស់ល្អ។

កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020

កៅអីរបស់អ្នកបើកបរ មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប (Welcome System) ដោយពេលបើកទ្វារចូល វានឹងរុញថយក្រោយដោយស្វ័យប្រវត្តិ និងអ្នកបើកបរអាចកំណត់កៅអី ដោយជម្រើសផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្តបាន ដោយគ្រាន់តែកំណត់ កៅអីដែលខ្លួនចង់បានជាការស្រេច។ ជាពិសេស កៅអីមានបំពាក់ប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ និងខ្យល់ក្តៅ សម្រាប់អ្នកអង្គុយមានផាសុកភាព មិនតែប៉ុណ្ណោះ REXTON មានបំពាក់មកជាមួយដំបូលសុវត្ថិភាពផងដែរ (Sunroof)

កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020

រថយន្ត NEW REXTON 2020 នេះ មានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា Blind Spot Detection វានឹងលោតសញ្ញាលើកញ្ចក់ នៅពេលមានរថយន្តដ៏ទៃចង់វ៉ា ឬជែង ។ Rear Cross Traffic Alert វាជាប្រព័ន្ធសុវត្ថិភាពមួយ នឹងផ្តល់សញ្ញានៅលើអេក្រង់ នៅពេលដែលមានវត្ថុអ្វី ឬរបស់អ្វីឆ្លងកាត់ពីក្រោយ។ ប្រព័ន្ធ Land Change Assist វានឹងលោតប្រាប់ ពេលដែលរថយន្តរត់ចាកគន្លងផ្លូវ និងមានពោងសុវត្ថិភាព៧គ្រាប់ សម្រាប់ការពារអ្នកដំណើរផងដែរ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

មួយវិញទៀតមានប្រព័ន្ធ Smartkey ដែលជួយសម្រួលក្នុងការបិទ បើកឃ្លុបឡាន ដោយមិនចាំបាច់ចុចដោយផ្ទាល់ នៅពេលដែលយើងកំពុងកាន់របស់ពេញដៃ។ ចំណុចពិសេសមួយទៀតសម្រាប់ Smartkey នេះ គឺយើងអាចធ្វើការបញ្ជាកញ្ចក់ទ្វារទាំង៤ របស់រថយន្តដោយស្វ័យប្រវត្តិបានទៀតផង។

កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020

សម្រាប់ម៉ូដែល NEW REXTON 2020  គឺជារថយន្ត SUV ដែលមានបច្ចេកវិទ្យាខ្ពស់ និងមានតម្លៃខ្ពស់ជាងរថយន្តដទៃ នៅប្រទេសកូរ៉េ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា SsangYong NEW REXTON 2020 ទាំង Option និងតម្លៃ គឺមានការប្រកួតប្រជែង។ ភាពស៊ីវិល័យ ផាសុកភាព ភាពស្រស់ស្អាត ពី NEW REXTON 2020 ដែលមានតម្លៃត្រឹមតែ ៦២,៥០០$ ដែលជាផលិតផលមកពីប្រទេសកូរ៉េ និងមានបច្ចេកវិទ្យា Mercedes Benz របស់អាល្លឺម៉ង់៕

កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប  NEW REXTON 2020
កម្មវិធីសម្ពោធរថយន្តសេ៊រីទំនើប NEW REXTON 2020

-លេខទំនាក់ទំនង ០៩៥ ៤៥៦ ៨៨៨/០៩៨ ៤៥៦ ៨៨៨

-Facebook: SsangYong Cambodia

-អាសយដ្ឋានៈ

១. ផ្ទះ ១១៦ រង្វង់មូលចោមចៅ រវាងផ្លូវជាតិលេខ៣ និងលេខ៤ រាជធានីភ្នំពេញ។
២. លើមហាវិថីសហព័ន្ធរុស្ស៊ី (កែងផ្លូវចូលវត្តនាគវ័ន្ត) សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T