ក្រុមហ៊ុនគីមហេងសិនធ័រ ក្លាយជាតំណាងចែកចាយ ផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យា DAHUA ផ្តាច់មុខនៅកម្ពុជា

//s4.kh1.co/3e/3eac47f5758b1a0601e223db065aa21b20841368.jpg
បច្ចេកវិទ្យា

 ២៨-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន គីមហេងសិនធ័រ បានប្រកាសជាផ្លូវការថានឹងក្លាយជាតំណាងចែកចាយផ្តាច់មុខ នូវផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យា DAHUA នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថាក្រុមហ៊ុនបច្ចេកវិទ្យា DAHUA នេះ គឺជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២ នៅលើផ្នែកកាម៉េរាសុវត្ថិភាព A&S កាលពីឆ្នាំ ២០១៨ ថែមទាំងក្លាយជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោកផងដែរ។

រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ

ទោះបីទើបតែបង្កើតឡើងនៅក្នុងឆ្នាំ ២០០១ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA មានបុគ្គលិករហូតដល់ទៅ ១៧,០០០នាក់ ដែលមានរហូតដល់ទៅ ៥៤ សាខានៅក្រៅប្រទេស។

ក្រុមហ៊ុននេះ មានផលិតផលដូចជា CCTV Camera មាន Access Control មាន Video Intercoms មាន LED/LCD Display មាន Video Conferencing to Machine Vision រួមទាំង Drones ជាដើម។

រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ

ចំណែកឯក្រុមហ៊ុនគីមហេង គឺជាក្រុមហ៊ុមដែលបានចាប់ផ្ដើមធ្វើអាជីវកម្មដំបូង តាំងពីឆ្នាំ១៩៩៥ ដោយលោក លីមគ្រី ដែលជាតំណាងចែកចាយដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះក្រុមហ៊ុន គីមហេងសិនធ័រ មានតំណាងចែកចាយពីក្រុមហ៊ុន HP ក្រុមហ៊ុន Panasonic ក្រុមហ៊ុន IBM ក្រុមហ៊ុន ICOM ក្រុមហ៊ុន SONY ក្រុមហ៊ុន TP Link និង Dahua ផងដែរ។

រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ

ការធ្វើសហប្រតិបត្តិការ រវាងក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និង ក្រុមហ៊ុន គីមហេងសិនធ័រ គឺដើម្បីសម្រេចចក្ខុវិស័យ «សង្គមមានសុវត្ថិភាព និងការរស់នៅឆ្លាតវៃ» នៅក្នុងប្រទេសកម្ពុជា។ ហើយគោលការណ៏ចំបងនោះគឺ ផ្ដោតសំខាន់ទៅលើអតិថិជន ផ្ដល់ជូននូវគុណភាព និងសេវាដ៏ល្អបំផុតទៅកាន់អតិថិជន ដើម្បីបង្កើនតម្លៃកាន់តែខ្ពស់ សម្រាប់អតិថិជនតាមរយៈការខិតខំប្រឹងប្រែង ដើម្បីកសាងសង្គមនៅកម្ពុជា ឲ្យប្រកបដោយសុខសុវត្ថិភាព ឆ្លាតវៃ ងាយស្រួល និងមានប្រសិទ្ធភាពក្នុងការរស់នៅ៕

រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
រូបភាព ក្នុងកម្មវិធីប្រកាសជាផ្លូវការ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T