បាត់មុខមួយរយៈ ពេលនេះតារាកំប្លែង ស្រីអយ ក្លាយទៅជាជំទាវហើយ?

//s5.kh1.co/12/126d9db7c968497d5c4dc7f90c230c4073830361.jpeg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលតាមដានរាល់កំប្លែងខ្មែរ ប្រាកដជាបានស្គាល់ និងចាំច្បាស់ពីតារាកំប្លែង ស្រីអយ ដែលបច្ចុប្បន្ននេះហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈមួយរយៈ មិនបានលេចមុខលេងកំប្លែងដូចមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយនឹងការបាត់មុខពីសិល្បៈរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ដឹងយ៉ាងខ្លាំងថាបច្ចុប្បន្ននាងមានជីវិតបែបណា។ ជាក់ស្តែងនៅក្នុងនោះដែរ ក៏ស្រាប់តែនៅក្នុងគណនីហ្វេសប៊ុក លោកអ៊ឹម ជីវ៉ា ​បានធ្វើការរៀបរាប់ នៅលើបណ្តាញសង្គមរបស់លោក ជាមួយនឹងពិធីអបអរតារាស្រីរូបនេះក្លាយទៅជាជំទាវ ក្រោយស្ងាត់ពីសិល្បៈ។

ជាមួយនឹងដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជីវិតរបស់នាងនាពេលនេះ ប្រែជាស្រស់បំព្រង រាសីឡើង ឋានៈកាន់តែខ្ពស់ ក្រោយបានរៀបការជាមួយនឹងស្វាមី កាលពីពេលកន្លងទៅនេះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រ ក៏បានចូលរួមអបអរដល់នាងគ្រប់គ្នា ដែលបានក្លាយទៅជាជំទាវបែបនេះ ស្របពេលដែលមិនទាន់ជ្រាបច្បាស់ថាពិត ឬក៏យ៉ាងណា ព្រោះសាមីខ្លូនមិនសូវបង្ហាញនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាកំប្លែង ស្រីអយ 
តារាកំប្លែង ស្រីអយ 
តារាកំប្លែង ស្រីអយ 
តារាកំប្លែង ស្រីអយ 
តារាកំប្លែង ស្រីអយ និងស្វាមី
តារាកំប្លែង ស្រីអយ និងស្វាមី
តារាកំប្លែង ស្រីអយ  និងខាត់ សុឃីម
តារាកំប្លែង ស្រីអយ  និងខាត់ សុឃីម
តារាកំប្លែង ស្រីអយ ក្នុងពិធីខួបកំណើតកូន
តារាកំប្លែង ស្រីអយ ក្នុងពិធីខួបកំណើតកូន
តារាកំប្លែង ស្រីអយ ក្នុងពិធីខួបកំណើតកូន
តារាកំប្លែង ស្រីអយ ក្នុងពិធីខួបកំណើតកូន
តារាកំប្លែង ស្រីអយ ក្នុងពិធីខួបកំណើតកូន
តារាកំប្លែង ស្រីអយ ក្នុងពិធីខួបកំណើតកូន
សាររវសើលោកអ៊ឹម ជីវ៉ា
សាររវសើលោកអ៊ឹម ជីវ៉ា
ស្រីអយ (កំប្លែង)
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T