បទល្បីច្រើនឆ្នាំហើយ ពេលនេះ ឆន សុវណ្ណរាជ និងទេព បូព្រឹក្ស យកច្រៀងផ្ទាល់ នៅតែពីរោះខ្លាំង (មានវីដេអូ)

//s5.kh1.co/ab/ab92fe90307f994d70a0ac0ca25f1ff8ef34e564.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយនូវ បទចម្រៀងដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន«មិត្តម្នាក់នេះលួចស្រលាញ់បង» ដែលទទួលបាននូវការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រជាច្រើន ស្របពេលដែលការសម្តែងរបស់កញ្ញាទេព បូព្រឹក្ស និងលោកឆន សុវណ្ណរាជ ដោយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបទចម្រៀងនេះ ហាក់ដូចជាកន្លងទៅអស់ពេលជាច្រើនឆ្នាំ ពេលនេះក៏ស្រាប់តែឃើញតារាស្រីប្រុសមួយគូនេះ បាននាំគ្នាលើកយកបទមួយនេះមកច្រៀងលេង យ៉ាងពីរោះខ្លាំងគួរឲ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ ដែលមានអ្នកគាំទ្រជាច្រើនសរសើរ។

ទោះបីបទនេះហាក់ដូចជាយូរយ៉ាងណាក្តី ក៏ប៉ុន្តែនៅពេលដែលអ្នកទាំង២ច្រៀងរួមគ្នាបែបនេះ មើលទៅពិតជាពីរោះប្លែកខ្លាំងតែម្តងធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាពេញចិត្ត និងសរសើរនាំគ្នាស៊ែរព្រាត ព្រោះតែយូរឆ្នាំមកហើយទើបតែបានស្តាប់ម្តងនេះ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើន ពិតជាចង់ឲ្យអ្នកទាំង២ចេញបទរួមគ្នា ដែលច្រៀងឆ្លងឆ្លើយដូចកាលពីមុនតែម្តង ព្រោះសម្លេងអ្នកទាំង២ពិតជាស៊ីគ្នា គួរឲ្យចាប់អារម្មណ៍៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស ក្នុងបទដ៏ល្បី
ទេព បូព្រឹក្ស ក្នុងបទដ៏ល្បី
ទេព បូព្រឹក្ស និងសុវណ្ណរាជ ក្នុងបទដ៏ល្បី
ទេព បូព្រឹក្ស និងសុវណ្ណរាជ ក្នុងបទដ៏ល្បី
ទេព បូព្រឹក្ស ច្រៀងបទនេះឡើងវិញ
ទេព បូព្រឹក្ស ច្រៀងបទនេះឡើងវិញ
ទេព បូព្រឹក្ស និងឆន សុវណ្ណរាជ ច្រៀងបទនេះឡើងវិញ
ទេព បូព្រឹក្ស និងឆន សុវណ្ណរាជ ច្រៀងបទនេះឡើងវិញ
ទេព បូព្រឹក្ស និងឆន សុវណ្ណរាជ ច្រៀងបទនេះឡើងវិញ
ទេព បូព្រឹក្ស និងឆន សុវណ្ណរាជ ច្រៀងបទនេះឡើងវិញ
ទេព បូព្រឹក្ស
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T