អបអរសាទរ! សិទ្ធី នីកា សម្រាលកូនប្រុស ដោយសុវត្ថិភាពកាលពីរំលងអាធ្រាត្រ

//s6.kh1.co/b6/b642a528df493850e5e4c0f5b4116545fee893b0.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃដែល តារាសម្តែងស្រី សិទ្ធី នីកា រង់ចាំអស់រយៈពេលជាយូរខែ ពេលនេះ ក៏បានមកដល់ ដោយអ្នកនាង បានឃើញមុខកូនប្រុសរបស់ខ្លួនហើយ កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ  សុខភាព តារាស្រីរូបនេះ និងកូនប្រុស ក៏មានលក្ខណៈល្អប្រសើរ មិនមានអ្វីជាបញ្ហាធំដុំនោះទេ ដែលអ្នកនាង នៅតែអាចបញ្ចេញស្នាមញញឹមបានដូចដើម ទោះទើបសម្រាលកូនថ្មីៗនៅក្នុងមន្ទីរពេទ្យ ក៏ដោយ។

អ្វីដែលសំខាន់ នៅក្នុងថ្ងៃសម្រាល ស្វាមីរបស់ សិទ្ធី នីកា ក៏បាននៅក្បែរជាប់ជានិច្ច មិនឲ្យឃ្លាតមួយជំហាននោះទេ ដែលសឲ្យឃើញថា ស្វាមីអ្នកនាង ពិតជាយកចិត្តទុកដាក់ និងស្រលាញ់អ្នកនាង និងកូន ពេញបេះដូងជាខ្លាំង។ 

យ៉ាងណាមិញ កូនប្រុសរបស់តារាស្រីរូបនេះ ក៏ជាប់សែរាជវង្សផងដែរ ដោយសារតែស្វាមីអ្នកនាង ព្រះនាមព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ត្រូវ​ជា​បុត្រ​របស់​​ព្រះ​មហិស្សរា​ នរោត្ដម​ ច័ក្រពង្ស​៕

សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា និងស្វាមី
សិទ្ធី នីកា និងស្វាមី
សិទ្ធី នីកា សម្រាលកូនរំលងអាធ្រាត្រ
សិទ្ធី នីកា សម្រាលកូនរំលងអាធ្រាត្រ
កូនប្រុសអ្នកនាង
កូនប្រុសអ្នកនាង
សិទ្ធី នីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T