ជាតារាល្បីមែន តែនេះជាក្តីប្រាថ្នាដែល BLACKPINK ចង់ធ្វើនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ!

//s6.kh1.co/8b/8b9e19fdf6a0aa87f575b1b353e50b79af827d38.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីមួយរយៈកន្លងទៅនេះ ក្រុមចម្រៀងនារីកំពុងមានភាពល្បីល្បាញ BLACKPINK បានផ្តល់កិច្ចសម្ភាសន៍មួយ ជាមួយនឹងទស្សាវដ្តី Jalouse China ទាក់ទងទៅនឹង មិត្តភាពនិងភាពស្និទ្ធស្នាលរវាងអ្នកទាំង៤ និងជាពិសេសនោះ គឺឆ្នាំ២០២០ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពួកគេក៏បានចែករំលែកអំពីបំណងប្រាថ្នាដែលពួកគេចង់ធ្វើ នៅក្នុងឆ្នាំថ្មីនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម BLACKPINK
ក្រុម BLACKPINK

ជាការពិតណាស់ គ្រប់គ្នាប្រាកដជាបានជ្រាបមកហើយថា សមាជិកក្រុម BLACKPINK ម្នាក់ៗពួកគេសុទ្ធសឹងតែមានចំណុចពិសេសទាក់ទាញខុសៗពីគ្នា។ ជាក់ស្តែង ដូចជាតារាស្រី Jisoo នាងគឺជាសមាជិកម្នាក់ដែលមានអាយុច្រើនជាងគេ ប៉ុន្តែនាងក៏ជាសមាជិកម្នាក់ដែលតែងតែចូលចិត្ត បង្កើតបរិយាកាសក្នុងក្រុមឲ្យមានភាពសប្បាយរីករាយផងដែរ។

ហើយទាក់ទងទៅនឹង បំណងប្រាថ្នាសម្រាប់ឆ្នាំ២០២០ខាងមុខនេះ យើងសង្កេតឃើញថា Jisoo និង Rose ពួកគេទាំងពីរមានបំណងប្រាថ្នាប្រហាក់ប្រហែលគ្នា​ផងដែរ។

ដោយក្នុងនោះ បំណងប្រាថ្នារបស់ Jisoo នាងបានលើកឡើងថា៖

«ក្នុងឆ្នាំ២០២០ ខ្ញុំចង់ឲ្យពួកយើងទាំង៤ បង្កើតការសម្តែងប្លែកៗ និងកម្សាន្តឲ្យបានច្រើនជាងនេះទៀត។»

តារាស្រី Jisoo
តារាស្រី Jisoo

ចំណែកឯ Rose វិញក៏រំពឹងនឹងចង់បង្ហាញទេពកោសល្យ ក៏ដូចជាការរីកចម្រើនរបស់ពួកគេ នៅក្នុងវិស័យតន្រ្តីនាពេលខាងមុខនេះផងដែរ ដោយថា៖

«ខ្ញុំសង្ឃឹមថា នឹងបង្ហាញអ្វីៗគ្រប់យ៉ាងដែលខ្ញុំមានទាក់ទងទៅនឹងតន្រ្តី ហើយខ្ញុំចង់ឲ្យខ្លួនឯងក៏ដូចជាអ្នកគាំទ្ររបស់ខ្ញុំពេញចិត្តផងដែរ។»

តារាស្រី Rose
តារាស្រី Rose

ដោយឡែក ចំពោះតារាស្រីជំនាញខាងក្បាច់រាំ Lisa វិញ នាងបានបង្ហាញក្តីសុបិនរបស់នាង មិនមែនត្រឹមតែការប្រគំតន្រ្តីដំណើរកម្សាន្ត World Tour តែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងសង្ឃឹមថានឹងបានទៅទស្សនាជាច្រើនកន្លែងផ្សេងទៀត ដែលពួកគេមិនធ្លាប់បានទៅពីមុនផងដែរ។

«ខ្ញុំសង្ឃឹមថា នឹងបានទៅទស្សនាប្រទេស និងទីក្រុងជាច្រើនផ្សេងទៀត ក្នុងការប្រគំតន្រ្តី World Tour បន្ទាប់ របស់ពួកយើង។»

តារាស្រី Lisa
តារាស្រី Lisa

ចំណែកឯចុងក្រោយនេះ គឺតារាស្រី Jennie អាចនិយាយបានធ្វើក្តីប្រាថ្នារបស់នាង គឺមានភាពខុសគ្នាដាច់ពីសមាជិកដទៃទៀត ពោលគឺអ្វីដែលនាងបានប្រាថ្នាគឺសាមញ្ញបំផុត ប៉ុន្តែវាក៏ជាកម្លាំងជំរុញចិត្តឲ្យពួកគេអាចសេចក្តីស្រមៃជារៀងរាល់ថ្ងៃផងដែរ។

ដោយក្តីប្រាថ្នារបស់ Jennie គឺ៖

«មានសុខភាព និងមានសុភមង្គល» ៕

ចុះចំពោះប្រិយមិត្តវិញ ប្រាថ្នាចង់ធ្វើអ្វីដែលក្នុងឆ្នាំ២០២០ខាងមុខនេះ?

  តារាស្រី Jennie 
  តារាស្រី Jennie 
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T