យាយ និងចៅបញ្ចេញស្នាដៃក្នុងរឿងភាគខ្មែរ «តួគេ ខ្ញុំសម្តែង» នៅភីអិនអិន!

//s5.kh1.co/a2/a290274fad213d8e3decd598c7c8954a0aea3b18.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជនកំពុងតែជក់ចិត្តជាមួយរឿងភាគខ្មែរចំណងជើង «តួគេ ខ្ញុំសម្តែង» ដែលទើបតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយសារតែតួសម្តែងមានទេពកោសល្យ សាច់រឿងល្អ ជាពិសេសក្រោមស្នាដៃនិពន្ធ និងដឹកនាំការសម្តែងរបស់អ្នកស្រី ពាន់ ភួងបុប្ផា រួមជាមួយនឹងចៅប្រុសរបស់លោកស្រី គឺលោក ម៉ុង ម៉ានិត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង «តួគេ ខ្ញុំសម្តែង» 
រឿង «តួគេ ខ្ញុំសម្តែង» 

ក្នុងអាជីពជាអ្នកនិពន្ធ និងដឹកនាំការសម្តែងអស់រយៈពេលសាមសិបឆ្នាំកន្លងមក លោកស្រីបានធ្វើឱ្យមហាជនទទួលស្គាល់នូវស្នាដៃនិពន្ធ និងដឹកនាំការសម្តែងរហូតមានឈ្មោះបោះសម្លេងមកដល់សព្វថ្ងៃនេះ។

រឿង «តួគេ ខ្ញុំសម្តែង» 
រឿង «តួគេ ខ្ញុំសម្តែង» 

ចំណែករឿង «តួគេ ខ្ញុំសម្តែង» គឺជាស្នាដៃទីសាមសិបរបស់លោកស្រី ហើយក៏អាចនិយាយបានថាជារឿងដែលប្លែក ព្រោះមានបញ្ចូលទាំងល្ខោនយីកេ ដែលជាមរតករបស់ដូនតាខ្មែរយើង មានតួអង្គស្តេច តួអង្គព្រះនាង ជាពិសេសមានបង្កប់នូវអត្ថន័យអប់រំ លាយឡំជាមួយភាពក្រមិចក្រមើមរបស់តួឯកប្រុសផងដែរ។

រឿង «តួគេ ខ្ញុំសម្តែង» 
រឿង «តួគេ ខ្ញុំសម្តែង» 
រឿង «តួគេ ខ្ញុំសម្តែង» 
រឿង «តួគេ ខ្ញុំសម្តែង» 

ដោយឡែកចៅប្រុសបង្កើតរបស់លោកស្រី លោក ម៉ានិត ដែលជាអ្នកនិពន្ធ និងជាតារាចម្រៀងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈផងនោះ ក៏មានចំណែកសំខាន់ក្នុងការជម្រុញឱ្យខ្សែរឿងមួយនេះកាន់តែល្អនោះ គឺការតែងនិពន្ធ និងបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំចំនួនពីរបទទីមួយចំណងជើង «ព្រះនាងកំពូលដួងចិត្ត» និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយលោក ម៉ានិត ផ្ទាល់។ បទទីពីរចំណងជើង «ទោះនៅក្បែរគ្នា» និពន្ធទំនុកច្រៀងដោយលោក ម៉ានិត និពន្ធបទភ្លេងដោយ យាន គឹមសាន្ត បកស្រាយដោយកញ្ញា ស្រីកែវ។ ដោយឡែកមួយបទទៀត មានចំណងជើង «ស្នេហ៍បងដែលមិនមែនជាបង» និពន្ធបទភ្លេងដោយ ចាន់ សម្ផស្ស និពន្ធទំនុកច្រៀងដោយកញ្ញា ស្រេង ចាន់មល្លិកា បកស្រាយដោយកញ្ញា ស៊ិន ពេជ្រឆដា

រឿង «តួគេ ខ្ញុំសម្តែង» តួឯកប្រុសគឺកម្លោះធ្មេញជំពើស អេតវីន ចាប់ដៃគូជាមួយតារាទើបតែរះថ្មី ក្មេងខ្ចី ប៉ុន្តែមានសមត្ថភាពក្នុងការសម្តែងខ្ពស់គឺកញ្ញា មុនីវិច្ឆរ៉ា ហើយក៏ជាការជ្រើសរើសដោយផ្ទាល់ពីអ្នកស្រី ពាន់ ភួងបុប្ផា

ចង់ដឹងសាច់រឿងដែលយាយ និងចៅ រួមគ្នាផលិតនេះល្អយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនារឿង «តួគេ ខ្ញុំសម្តែង» រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០ នាទី នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕

  អ្នកស្រី ពាន់ ភួងបុប្ផា 
  អ្នកស្រី ពាន់ ភួងបុប្ផា 
លោក​ ម៉ុង ម៉ានិត
លោក​ ម៉ុង ម៉ានិត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T