រង់ចាំយូរហើយ! ឥលូវមកដល់បាត់ ស្មាតហ្វូនស៊េរីថ្មី realmeC2 តម្លៃមិនគួរឲ្យជឿត្រឹមតែ 119$ ថែមកាដូត្រូវចិត្តហ្មង៎!

//s4.kh1.co/93/93e19bfc05f2221ed4f372ed3c0ebab2b52a5766.jpg
បច្ចេកវិទ្យា

 ២៥-តុលា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ ទើបតែបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជា មិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនទូរស័ព្ទដៃចល័តដ៏ក្មេងខ្ចី realme (រៀលមី) បានពញ្ញាក់អារម្មណ៍អតិថិជន និង អ្នកគាំទ្រតាមរយៈការដាក់លក់ទូរស័ព្ទទំនើបដំបូងរបស់ខ្លួន គឺ realmeC2 (រៀលមី ស៊ីធូ) ក្នុងតម្លៃត្រឹមតែ $119 បន្ថែមកង្ហារតូចមួយគ្រឿងចាប់ពីថ្ងៃនេះតទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2

ស្មាតហ្វូន realmeC2 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានអេក្រង់ទំហំ 6.1” HD+ បែបតំណក់ទឹក (កម្រិតបង្ហាញ 89.35%) អនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល លេងហ្គេម ទស្សនាវីដេអូ រូបភាព ដូចរូបភាពពិតៗ។ ជាពិសេសវាមានបំពាក់នូវមុខងារ ស្កេនមុខដោះសោររហ័សត្រឹមតែ 0.3 វិនាទី និងសុវត្ថិភាពបំផុត។

ផ្នែកខាងក្រោយរចនាបែបគ្រាប់ពេជ្រភ្លឺចែងចាំង ឡូយឆាយទាន់សម័យ មានកាមេរ៉ាក្រោយភ្លោះទំហំ 13MP និង 2MP អាចថតរូបព្រាលផ្ទៃខាងក្រោយ (portrait) ស្អាតល្អ ជាមួយនឹងមុខងារបន្ថែ​មពណ៌ស្រស់បំព្រង បែបធម្មជាតិដ៏រស់រវើក (Dazzle Color​ Mode) និងអាចថតវីដេអូបានកម្រិតច្បាស់ 1080 និងវីដេអូបែបយឺតៗ (Slow Motion) បានទៀតផង។

ស្មាតហ្វូន realmeC2 ពណ៌ពេជ្រខ្មៅ
ស្មាតហ្វូន realmeC2 ពណ៌ពេជ្រខ្មៅ
ស្មាតហ្វូន realmeC2 ពេជ្រខៀវ
ស្មាតហ្វូន realmeC2 ពេជ្រខៀវ

ស្មាតហ្វូន realmeC2 ប្រតិបត្តិការដោយ 8-core processor ដំណើរការ Color​​OS 6.0  មាន RAM 3GB និង ROM 64GB អាចផ្ទុកទិន្នន័យ និងរូបភាពបានកាន់តែច្រើន ជាពិសេសសម្រាប់ការបើក Apps ប្រើប្រាស់ចំនួនច្រើនក្នុងពេលដំណាលគ្នា កាន់តែលឿនជាងមុន អាចប្រើប្រាស់ស៊ីម ២ (Nano-Sim) និង Micro SD Card។ ស្មាតហ្វូន realmeC2 មានថាមពលថ្មធំមហិមាទំហំ 4000mAh គ្រប់គ្រាន់ប្រើប្រាស់ពេញមួយថ្ងៃ ឥតបារម្ភរឿងបញ្ហាអស់ថ្ម មិនពិបាកស្ពាយ Power Bank តាមខ្លួននាំតែហត់។  

  ស្មាតហ្វូន realmeC2
  ស្មាតហ្វូន realmeC2

ដូច្នេះស្មាតហ្វូនស៊េរីថ្មី realmeC2 ត្រឹមតែ $119 សម្រាប់ RAM 2GB និង ROM 32GB ហើយនិងតម្លៃត្រឹមតែ $149 សម្រាប់ RAM 3GB និង ROM 64GB ពិតជាជម្រើសដ៏ស័ក្តិសមបំផុត។ សូមប្រញាប់អញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទនៅក្បែរលោកអ្នកជាងគេ ទាន់ realmeC2 មានប្រូម៉ូសិនពិសេស។

ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2
ស្មាតហ្វូន realmeC2

លោកអ្នកក៏អាចទទួលបានព័ត៌មានថ្មីៗ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ realmerealme ជឿជាក់ថា ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ realme និងមានផ្តល់ជូនជម្រើសទូរសព្ទ័ទំនើបៗជាច្រើនទៀត ដើម្បីបំពេញតំរូវការរបស់អតិថិជន៕

អាសយដ្ឋានទំព័រហ្វេសប៊ុកផ្លូវការរបស់ realme https://www.facebook.com/realmeCambodia

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T