ចុម! អន់ចិត្តជាមួយប្ដីថាឲ្យខ្លួនធាត់អាក្រក់ ស្ត្រីម្នាក់ខំប្រឹងសម្រកទម្ងន់រហូតបានសម្រេច និងលែងលះជាមួយប្ដី

//s6.kh1.co/55/556b14e2e0ba2f7d3de1e49a7f800a13f26f374e.jpg
សង្គម

 ២៤-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េ៖ ជាទូទៅ សម្រាប់ស្ត្រីមួយចំនួនដែលស្ថិតនៅក្នុងអំឡុងពេលពពោះ ឬក្រោយពេលសម្រាលកូនរួច តែងតែមានរូបរាង និងអារម្មណ៍ប្រែប្រួល។ ជាក់ស្ដែង សម្រាប់ស្ត្រីជនជាតិកូរ៉េម្នាក់ បានឡើងទម្ងន់ខុសពីធម្មតាក្នុងអំឡុងពេលពពោះ ដែលជាហេតុធ្វើឲ្យនាងមានបញ្ហាជាមួយស្វាមីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Park Jee Won អតីតគឺជាគ្រូបង្វឹកផ្នែកយូហ្គា។ ក្នុងអំឡុងពេលពពោះកូនស្រី ការបរិភោគប្រចាំថ្ងៃបានធ្វើឲ្យនាងមានទម្ងន់រហូតដល់ ៨៦.៦គីឡូក្រាម។

នាង Park Jee Won បាននិយាយថា៖

«ពេលនោះ ស្វាមីរបស់ខ្ញុំគឺមិនយល់ពីស្ថានភាពផ្លូវចិត្តរបស់ខ្ញុំទេ។ គាត់ថែមទាំងនិយាយមកកាន់ខ្ញុំថា រូបរាងរបស់ខ្ញុំគឺមើលសឹងតែមិនស្គាល់។»

បើទោះបីជាយ៉ាងណាក៏ដោយ ដើម្បីយកក្ដីស្រលាញ់របស់ស្វាមីត្រលប់មកវិញ នាងបានប្ដេជ្ញាចាប់ផ្ដើមសម្រកទម្ងន់ដោយគ្មានការវះកាត់។ នាងបានរៀបចំគម្រោងសម្រកទម្ងន់ ដោយការបរិភោគអាហារ៦កូនចានតូចជារៀងរាល់ថ្ងៃ ជាមួយនឹងការហាត់ប្រាណជាប្រចាំ។ ក្នុងរយៈពេលត្រឹមតែ១០ខែប៉ុណ្ណោះ នាងអាចសម្រកទម្ងន់បានចំនួន៤០គីឡូក្រាម។

ក្រោយពីសម្រកទម្ងន់រួចមក ស្វាមីរបស់នាងនៅតែមិនពេញចិត្តដោយនិយាយថា៖

«នាងមើលទៅគួរឲ្យខ្លាចខ្លាំងណាស់។ មើលទៅនាងម្ដងៗ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។»

ប្រភពបានបន្ដថា ដោយដឹងថា ប្រសិនបើរស់នៅជាមួយស្វាមីអាចនឹងធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់នាងធ្ងន់ធ្ងរ នាងបានសម្រេចចិត្តលែងលះជាមួយស្វាមី និងសុខចិត្តចិញ្ចឹមកូនស្រីដោយរូបនាងផ្ទាល់។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ នាង Park Jee Won គឺជាតារាក្នុងយូធូបដែលថតវីដេអូណែនាំពីវិធីសម្រកទម្ងន់ រូបមន្ដថែរក្សាសម្រស់ និងសកម្មភាពជីវិតប្រចាំថ្ងៃជាមួយកូនស្រីរបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Park Jee Won ពេលពពោះ
នាង Park Jee Won ពេលពពោះ
នាង Park Jee Won បច្ចុប្បន្ន
នាង Park Jee Won បច្ចុប្បន្ន
នាង Park Jee Won បច្ចុប្បន្ន
នាង Park Jee Won បច្ចុប្បន្ន
នាង Park Jee Won បច្ចុប្បន្ន
នាង Park Jee Won បច្ចុប្បន្ន
នាង Park Jee Won និងកូនស្រី
នាង Park Jee Won និងកូនស្រី
នាង Park Jee Won និងកូនស្រី
នាង Park Jee Won និងកូនស្រី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T