ល្បីតែឈ្មោះ ឮតែខ្លាំង ឥឡូវចាប់ផ្តើមវាយលុកទីផ្សារកម្ពុជាគឺ ស្មាតហ្វូន​ Realme!

//s4.kh1.co/ff/ffcf3530bb7b6171f88ce20f56998b79f4d2944d.jpg
បច្ចេកវិទ្យា

 ២៣-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ស្ថិតនៅនាទីចុងក្រោយនៃកម្មវិធីសម្ពោធទូរស័ព្ទដៃទំនើប OPPO RENO 2 Series ក្រុមហ៊ុនសម្ព័ន្ធជាមួយនឹង OPPO គឺ Realme ដែលកំពុងមានសន្ទុះគាំទ្រ និងប្រជាប្រិយភាពខ្លាំងជុំវិញពិភពលោក ក៏បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Realme
Realme

គួររំលឹកថា Realme គឺក្រុមហ៊ុនទូរស័ព្ទដៃចល័តក្មេងខ្ចីជាងគេ ដែលទើបតែបង្កើតឡើងក្នុង ឧសភា ឆ្នាំ2018។ គ្រាន់តែបង្កើតពុំទាន់បានមួយឆ្នាំផង Realme ទទួលបានជោគជ័យលើការលក់ចេញស្មាតហ្វូន និងការទម្លុះទីផ្សារស្មាតហ្វូនអន្តរជាតិចំនួន 10 រួមមាន ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី -ល-។ ក្នុងនាមជាម៉ាកទូរស័ពុ្ទដែលមានសន្ទុះគាំទ្រខ្លាំងនៅប្រទេសឥណ្ឌា Realme បានបំបែកឯកត្តកម្មនៃការលក់ចេញស្មាតហ្វូនរបស់ខ្លួន1លានគ្រឿងក្នុងរយៈពេល3ថ្ងៃ នេះបើយោងតាមរបាយការណ៍ទិន្នន័យលក់របស់អនឡាញធំជាងគេនៅអាស៊ីអាគ្នេយ៍គឺ E-commerce Lazada អំឡុងពេលប្រូម៉ូសិន “Double Eleventh” ហើយបានជម្រុញឲ្យក្លាយជាម៉ាកទូរស័ព្ទលក់ដាច់ខ្លាំងជាងគេ ចំណាត់ថ្នាក់លេខ1។

ស្ថិតក្នុងត្រីមាសទី2 ឆ្នាំ2019 Realme ទទួលបានចំណាត់ថ្នាក់លេខ2 នៃចំណែកទីផ្សារស្មាតហ្វូនលើអនឡាញរបស់ប្រទេសឥណ្ឌាទាំងមូល និងជាប់ចំណាត់ថ្នាក់ទី10 នៃទីផ្សារស្មាតហ្វូនសកល ជាមួយនឹងចំនួនអ្នកប្រើប្រាស់17លាននាក់ គិតមកទល់ថ្ងៃទី 8 តុលានេះ។ 

សន្ទុះនៃការប្រើប្រាស់ស្មាតហ្វូន Realme
សន្ទុះនៃការប្រើប្រាស់ស្មាតហ្វូន Realme

អ្នកប្រើប្រាស់ទូរស័ព្ទទំនើប Realme នៅក្នុងប្រទេសឥណ្ឌា បានតំរៀបគ្នាដើម្បីបង្កើតជាឃ្លាអក្សរធំជាងគេបំផុតលើលោក ហើយនឹងបានបំបែកឯកត្តកម្មពិភពលោក “Guinness World Record”

ក្រុមហ៊ុន Realme ជឿជាក់ថា ការផ្លាស់ប្តូរពិភពលោកពុំចាំបាច់ទាល់តែមានភាពចាស់ទុំពេកនោះទេ។ យុវវ័យ ដែលពោរពេញដោយថាមពល ត្រូវហ៊ានលោតផ្លោះទៅរកអ្វីដែលថ្មីសម្រាប់ថ្ងៃអនាគត។ Realme នឹងផ្តល់ជូននូវផលិតផលដែលមានសមត្ថភាពខ្លាំងពូកែ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍ថ្មីសន្លាងមិនធ្លាប់មានដូចជា ការរចនារូបរាង និងគុណភាពទូរស័ព្ទស្មាតហ្វូន ឡូយទាន់សម័យ ក្នុងខ្ទង់តម្លៃដូចគ្នានឹងទូរស័ព្ទលើទីផ្សារ។​

សន្ទុះនៃការប្រើប្រាស់ស្មាតហ្វូន Realme
សន្ទុះនៃការប្រើប្រាស់ស្មាតហ្វូន Realme

នៅថ្ងៃអនាគត Realme នឹងមានសន្ទុះរីកចម្រើនខ្លាំង តាមរយៈការជម្រុញទឹកចិត្តយុវវ័យឲ្យបញ្ចេញទេពកោសល្យ និងសមត្ថភាពនៅក្នុងខ្លួន ដើម្បីស្វែករករបកគំហើញថ្មីនៃបច្ចេកវិទ្យាទំនើបជាមួយនឹងគោលជំហរ “Dare To Leap”

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Realme បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីទំនើប ល្អឥតខ្ចោះ គឺ RealmeC2 ដែលត្រូវចិត្តអ្នកប្រើប្រាស់ជាមួយនឹងថាមពលថ្មធំមហិមាទំហំ 4000mAh អមជាមួយទំហំអេក្រង់បែបតំណក់ទឹក 6.1”HD ភ្ជាប់បច្ចេកវិទ្យាស្កេនមុខដោះសោរ និងមុខងារជាច្រើនទៀត។ ផ្នែកខាងក្រោយរចនាបែបគ្រាប់ពេជ្រ មានកាមេរ៉ាក្រោយភ្លោះទំហំ 13MP + 2MP ថតរូបស្អាតកប់ស៊េរី។

សម្រាប់ RealmeC2 ដែលមាន RAM 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB តម្លៃត្រឹមតែ $119 រីឯ RealmeC2 ដែលមាន RAM 3GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB តម្លៃត្រឹមតែ $149។ លោកអ្នកអាចស្វែងរកទិញ RealmeC2 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទធំៗ ដែលនៅក្បែរលោកអ្នកជាងគេ៕

ស្មាតហ្វូន Realme
ស្មាតហ្វូន Realme
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T