ត្រូវម៉ាច់តែម្តង ស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno តម្លៃត្រឹមតែ $369 ថែមកាដូកក្រើក!

//s6.kh1.co/50/5072d6ea482883aa0ab2c876adb63b8131a39dd5.jpg
បច្ចេកវិទ្យា

 ២៣-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរ ហើយមិនដឹងថាត្រូវជ្រើសរើសយកទូរស័ព្ទបែបណា? ប្រភេទណា? សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬធ្វើជាកាដូពិសេសនៅ “ថ្ងៃបុណ្យ Halloween” ដែលនឹងខិតខំមកដល់ក្នុងពេលឆាប់ៗនេះ អាចធ្វើការពិចារណាបានទៅលើកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ OPPO Reno2 F ដែលទើបតែសម្ពោធក្តៅៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F

ស្មាតហ្វូនកូនកាត់ OPPO Reno2 F មានតម្លៃលក់ចេញត្រឹមតែ $369 លើទីផ្សារស្មាតហ្វូនកម្ពុជា ហើយសម្រាប់អ្នកដែលធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី 18 ដល់ 24 តុលា 2019 ក្រុមហ៊ុន OPPO នឹងបន្ថែមកញ្ចប់កាដូពិសេសដូចជា៖ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth, កែវទឹកដ៏ស្រស់ស្អាត, ចិញ្ចៀនទម្រទូរស័ព្ទ, ស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍ សរុបជាទឹកប្រាក់ដល់ទៅ $109 រកឯណាបានលោកព្រះ។

ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F

យើងដឹងហើយថា OPPO Reno2 F ជាស្មាតហ្វូនកូនកាត់កើតចេញពីការច្របាច់បញ្ចូលគ្នារវាង OPPO F Series និង Reno Series។ សូមរំលឹកថាស្មាតហ្វូនចុងក្រោយត្រកូល F គឺ OPPO F11 Pro ធ្លាប់ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង នៅទូទាំងពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់ផងដែរ។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យគ្មានពីរ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេ ដែលសរសើរពីសមត្ថភាពនៃស្មាតហ្វូន Reno មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង​ 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។

ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F

ចង់ដឹងអាចចុចត្រង់នេះបាន៖

វីដេអូ

អាស្រ័យហេតុនេះទូរស័ព្ទ ដែលមានសមាសភាពខ្លាំងពីកំណើតរបស់ស្មាតហ្វូនជំនាន់មុន រួមផ្សំជាមួយនឹងកំណែរទម្រង់ទាំងផ្នែក Software និង Hardware ព្រមទាំងបច្ចេកវិទ្យាទំនើបៗចុងក្រោយទៀតនោះ ទើបធ្វើឲ្យ OPPO Reno2 F មានប្រជាប្រិយភាពខ្លាំង រហូតទទួលបានការកក់ទុកមុន (Pre-Order) ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជាលើសពីការរំពឹងទុក។

Hot Pre-Order
Hot Pre-Order

ស្មាតហ្វូនកូនកាត់​ OPPO Reno2 F ត្រូវបានក្រុមហ៊ុន​ OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់ស្មាតហ្វូនរាមច្បង OPPO F11 Pro ឲ្យមើលទៅកាន់តែរលើបរលោងកាលីបទាន់សម័យស៊ីវិល័យ High Show ងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG ស្វិតរឹងមាំ ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និងអមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2)។ វាបំពាក់កាមេរ៉ាក្រោយ4គ្រាប់ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មានកាមេរ៉ាភ្លោះក្រោយ 48MP+5MP) ដែលមានផ្ទៃម៉ាស៊ីនរាបស្មើ អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ ការពារមិនឲ្យងាយប៉ះពាល់ដល់ឡេនកាមេរ៉ា។

ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F

កាមេរ៉ាមេរបស់ OPPO Ren2 F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់ 1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ ឬការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង។ មិនតែប៉ុណ្ណោះកាមេរ៉ាទី3 និងទី4 មានទំហំ 2MP ដូចគ្នា អាចថតរូបស្ទីលសខ្មៅ និងស្ទីលភាពយន្ត ស្អាតគ្រប់ប្លង់។

ចំណែកឯទីតាំងកាមេរ៉ាមុខវិញនៅតែបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode ដដែល (ដូច F11 Pro) ប៉ុន្តែក្រុមហ៊ុនបានបន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបមួយទៀតគឺ ភ្លើងជំនួយ Panoramic Light Effect សម្រាប់ថតរូប Selfie ស្អាតកប់សេរី។​ វាមានអេក្រង់លាតពេញទំហំ 6.5” ប្រភេទ AMOLED (ដូចគ្នានឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno2) គុណភាពល្អជាង OPPO F11 Pro ហើយនឹងបំពាក់បច្ចេកវិទ្យា Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និងកម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និងដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

ស្មាតហ្វូនកូនកាត់រូបនេះប្រតិបត្តិការដោយ ColorOS6.1 (Android 9.0) CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh អាចមើលវីដេអូបាន 13 ម៉ោង ស្តាប់តន្ត្រីបាន 31 ម៉ោង និងលេងហ្គេមបាន 8 ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0។ OPPO Reno 2F មាន RAM ទំហំ 8GB ធំជាង OPPO F11 Pro ប៉ុន្តែរក្សានូវ អង្គផ្ទុកទិន្នន័យធំដដែល ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក)។

ស្មាតហ្វូន OPPO Reno2 F
ស្មាតហ្វូន OPPO Reno2 F

យោងតាមលក្ខណៈសម្បត្តិសំខាន់ៗខាងលើ លោកអ្នកអាចធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ បោះលុយទៅ គឺមិនស្តាយក្រោយឡើយ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T