ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់ពានរង្វាន់លេខ២ ប្រចាំកម្មវីធី Miss Universe ប្រចាំឆ្នាំ២០១៩ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋានភ្នំពេញ ដើម្បីចេញទៅប្រកួតប្រជែង កម្មវិធីអន្តរជាតិដ៏ធំមួយ​ លើទឹកដីប្រទេសម៉ាឡេស៊ី ឯណោះ។

តាមរយៈកម្មវិធីនោះដែរ មានឈ្មោះថា « Miss Tourism International 2019» ដែលជាឱកាសមួយមហាកិត្តិយសបំផុត សម្រាប់ផ្សព្វផ្សាយពី អរិយធម៌និងវប្បធម៌ខ្មែរ ដ៏អស្ចារ្យឲ្យជាតិសាសន៍ដ៏ទៃ បានស្គាល់កាន់តែច្បាស់ដោយមាន កញ្ញា ចន សុទីម៉ា ជាអ្នកតំណាងចូលរួមប្រកួតប្រជែងផងដែរ។

ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ ចន សុទីម៉ា បានបង្កភាពភ្ញាក់ផ្អើល ដល់ប្រិយមិត្តរាល់គ្នា​តាមរយៈឈុតសម្លៀកបំពាក់បែបអប្សរា ប្រកដដោយការកែច្នៃពី ក្បាច់បុរាណខ្មែរ ពណ៌មាស​ ដែលត្រៀមគ្រងក្នុងឈុតនេះ ទៅចូលរួមប្រកួតប្រជែងផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ អ្នកណាៗក៏សរសើរពី សម្រស់របស់ ចន សុទីម៉ា​​ ដែរពេលដែលឃើញនាងក្នុងឈុតអប្សរាបែបនេះ មើលទៅស្រស់សោភា និងទន់ភ្លន់ សមជានារីខ្មែរពិតៗ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ចន សុទីម៉ា​
ចន សុទីម៉ា​
ចន សុទីម៉ា​ ក្នុងឈុតអប្សរា
ចន សុទីម៉ា​ ក្នុងឈុតអប្សរា
ចន សុទីម៉ា​ ក្នុងឈុតអប្សរា
ចន សុទីម៉ា​ ក្នុងឈុតអប្សរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចន សុទីម៉ា