ភ្នំពេញ៖ លោក សាវីន ហ្វីលីព ដែលជាតារាសម្ដែងជើងចាស់ នៅតែអាចកសាងភាពល្បីល្បាញបានដដែល មិនឲ្យចាញ់ក្មេងស្រករក្រោយប៉ុន្មានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ បើក្រលេកមើលជីវិតគ្រួសារ របស់តារាប្រុសរូបនេះវិញ គឺមានតែភាពសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម មានសុភមង្គល មិនដែលលេចចេញព័ត៌មានចម្រូងចម្រាសនោះទេ។
យ៉ាងណាមិញ ទោះជា សាវីន ហ្វីលីព មានភាពមមាញឹកជាមួយការងារសិល្បៈ និងមុខរបរផ្ទាល់ខ្លួនក្ដី តែលោក នៅតែបំពេញភារកិច្ច ស្វាមីគំរូ និងលោកប៉ាដែលចេះ មើលថែកូនៗទាំង២ ធំធាត់បានយ៉ាងល្អ។
ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងប្រុសជើងចាស់រូបនេះ បានបង្ហោះរូបភាព កូនស្រីជាច្រើនសន្លឹក អមដោយសារថា៖
« កូនស្រីប៉ា ឆ្នាំនេះធំណាស់ ជាតួអង្គស្រីតូច ក្នុងខ្សែភាពយន្តខ្នាតធំមួយទៀត»។
ក្នុងនោះដែរ បន្ទាប់ពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្ផស្សដ៏ស្អាតប្លែក នៃកូនស្រីរបស់ សាវីន ហ្វីលីព ក្នុងអាយុ១៧ឆ្នាំ ថែមទាំងចេះដើរតាមគន្លងសិល្បៈមិនខុសពី លោកប៉ាទៀត៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖






