គាំទ្រសិល្បៈតន្រ្តីខ្មែរ Original Song ជាមួយ Ballantine’s True Music!

//s6.kh1.co/24/24a89c14602dd170b313ea6aa9eea7bfc9bd10d7.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ សូមស្វាគមន៍ជាមួយការវិលត្រឡប់មកវិញរបស់កម្មវិធី «Ballantine’s True Music» តើអ្នកណាខ្លះចូលចិត្ត និងគាំទ្រសិល្បៈតន្រ្តីខ្មែរ ​Original Song? លោកអ្នកនឹងជួបជា​មួយអាយឌលរបស់អ្នក កញ្ញា​ ADDA​ លោក VAN CHESDA និងក្រុមតន្រ្តី P-Sand band និងតារាចម្រៀងជាច្រើនទៀត ដែលនឹងមកប្រគំក្នុងកម្មវិធី «Ballantine’s True Music» នៅពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី២៥ តុលា ២០១៩ នេះ កញ្ញា​ ADDA​ និងលោក VAN CHESDA នឹងចាប់ដៃគ្នាមកសម្តែងក្នុងកម្មវិធី «Ballantine’s True Music» នៅ ZEAR PUB។ កម្មវិធីយើងតែងតែនាំមកជូន អ្នកគំាទ្រទំាងអស់នូវអ្វីដែលថ្មី ប្លែក និងចុងក្រោយបង្អស់ពីសិល្បៈតន្រ្តីខ្មែរ Original Song នៅក្នុងប្រទេសកម្ពុជារបស់យើង។

  កម្មវិធី «Ballantine’s True Music»
  កម្មវិធី «Ballantine’s True Music»

បច្ចុប្បន្ននេះតន្រ្តី Original Song បានទទួលការចាប់អារម្មណ៍យ៉ាងពេញទំហឹងពីសំណាក់មិត្តយុវវ័យ តាមរយៈការបង្ហាញសមត្ថភាពច្រៀង Cover របស់ពូកគេនៅតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ដើម្បីជាផ្នែកមួយនៃការគាំទ្រក្នុងការវិវឌ្ឍន៍នៃវិស័យតន្ត្រីខ្មែរ Original Song ​នេះ កម្មវិធី «Ballantine’s True Music» បានរៀបចំការប្រគំតន្រ្តី ដែលមានការចូលរួមពីតារាចម្រៀងខ្មែរ Original Song​ ល្បីៗ និងមានការលើកទឹកចិត្តដល់យុវវ័យ ដែលស្រលាញ់វិស័យសិល្បៈផងដែរ។

មិនតែប៉ុណ្ណោះ កម្មវិធី «Ballantine’s True Music» បានរៀបចំកម្មវិធីប្រគំតន្ត្រី ដោយមានការសម្តែងជាក្រុមមួយទៀតជាមួយ P-Sand ដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ តុលា ២០១៩ នៅ MOJO PUB។ កម្មវិធី «Ballantine’s True Music» នឹងបន្តរហូតដល់ឆ្នាំ២០២០ និងនាំមកជូននូវភាពសប្បាយរីករាយ ជាមួយទស្សនីយ៏ភាពពិសេសៗបន្តទៀត សម្រាប់មិត្តយុវ័យ ដែលគាំទ្រ​បទចម្រៀងខ្មែរ Original Song

សូមដាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantine’s Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។

«Ballantine’s True Music» នាំជូនមកដោយក្រុមហ៊ុន Pernod Ricard Cambodge Co., Ltd គឺជាអ្នកចែកចាយផ្តាច់មុខនូវស្រាម៉ាកល្បីៗជាច្រើនដូចជា Chivas  Ballantine's , Royal Salute , Martell និងស្រាជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗ នៅលើសកលលោក៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T