ពិតជាមានអត្ថន័យណាស់ មិនបានស្តាប់តិចស្តាយ! (មានវីដេអូ)

//s6.kh1.co/e3/e39fe5794c79394bcfb52e13749844f039c385d0.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីស្ងាត់មុខមួយរយៈ ស្រាប់តែពេលថ្មីៗនេះបានលេចមុខសារជាថ្មីនូវវត្តមានតារាចម្រៀងលោក ណាំ ប៉ុណ្ណារ័ត្ន និងលោក សាន ផានិត ដែលបានចាប់ដៃគ្នាជាមួយនឹងតារាសម្តែងលោក វី ជីវ័ន្ត និងលោក លី យ៉ាំង បានចេញបទចម្រៀងរួមគ្នាមួយបទ ដែលបង្កប់អត្ថន័យឆ្លុះបញ្ចាំងពីប្រទេសកម្ពុជាជាប្រទេសមួយដ៏អច្ឆរិយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសប្រាសាទបុរាណ។ ដោយបទចម្រៀងនោះមានចំណងជើងថា «កម្ពុជា ដែនដីសុវណ្ណភូមិ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងទាំង៤ដួង 
តារាចម្រៀងទាំង៤ដួង 

បទចម្រៀង «កម្ពុជា ដែនដីសុវណ្ណភូមិ» ជាស្នាដៃនិពន្ធដោយលោក លី យ៉ាំង និងនិពន្ធបទភ្លេងដោយ ព្រឹទ្ធាចារ្យ ឯល ប៉ុណ្ណា និងសម្រួលតន្រ្តីដោយលោក ណាំ ប៉ុណ្ណារ័ត្ន

ទៀតសោតបទចម្រៀងមួយបទនេះនឹងត្រូវយកទៅបង្ហាញនៅក្នុងកម្មវិធី «មហោស្រពវប្បធម៌ចម្រុះឆ្នាំ២០១៩» ដែលនឹងរៀបចំឡើងនៅក្នុងថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ក្នុងសួនវប្បធម៌យ៉ុងជី ទីក្រុងឆាំងវ៉ុន ប្រទេសកូរ៉េ។

គួរឲ្យដឹងផងដែរថា កម្មវិធី «មហោស្រពវប្បធម៌ចម្រុះ» នេះ ជាកម្មវិធីលក្ខណៈអន្តរជាតិ ដោយមានការចូលរួមពីអ្នកចម្រៀងតាមបណ្តាប្រទេសនានា ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបនៃប្រទេសរបស់ខ្លួន។

ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា គឺមានវត្តមានតារាចម្រៀងទាំង៤រូប ដែលជាម្ចាស់បទ «កម្ពុជា ដែនដីសុវណ្ណភូមិ» ផ្ទាល់ នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េនៅថ្ងៃទី២៣ ខែតុលាខាងមុខនេះ ដើម្បីចូលរួមនៅក្នុងកម្មវិធី ក៏ដូចជាបង្ហាញពីភាពអស្ចារ្យរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

តារាចម្រៀងទាំង៤ដួង
តារាចម្រៀងទាំង៤ដួង

យ៉ាងណាមិញ ការច្រៀងរួមគ្នារបស់តារាចម្រៀងទាំង៤រូប បានធ្វើឲ្យមហាជនជាច្រើនស្ញើចសរសើរគ្រប់ៗគ្នាចំពោះចម្រៀងមួយបទនេះ ដែលបានរៀបរាប់ពីប្រវត្តិរបស់កម្ពុជា ជាប្រទេសមួយដែលបរទេសមិនអាចមើលស្រាលបាន៕  

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក សាន ផានិត
លោក សាន ផានិត
លោក ណាំ ប៉ុណ្ណារ័ត្ន
លោក ណាំ ប៉ុណ្ណារ័ត្ន
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក លី យ៉ាំង
លោក លី យ៉ាំង
វីដេអូ
វីដេអូ
សាន ផានិតណាំ ប៊ុណ្ណារ័ត្នវី ជីវ័ន្ត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T