ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សម្ពោធសាខាប្រចាំខេត្តសៀមរាប៖ សុខភាព និងជីវិតកាន់តែប្រសើរ លើទឹកដីអច្ឆរិយ!

//s5.kh1.co/4d/4d8a249b6e764775a1d330dda785ed08d1a83d3c.jpg
សង្គម

 ២១-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សៀមរាប៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។ ការអបអរជាពិសេសសម្រាប់​ការសម្ពោធនេះរួមមានពិធីបើកសាខាដ៏អធិកអធមនៅពេលព្រឹក និងពិធីលៀងសាយភោជននៅបរិវេណប្រាសាទក្រវ៉ាន់ដ៏អស្ចារ្យនាពេលល្ងាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ

កម្មវិធីផ្លូវការដែល​ផ្តោតលើការប្តេជ្ញាជួយឲ្យប្រជាជនរស់នៅប្រកបដោយ «សុខភាព និងជីវិតកាន់តែប្រសើរ» សម្រាប់​ខេត្តសៀមរាបនេះ បាន​ទទួល​ការ​ចូល​រួមជាអធិបតីពីឯកឧត្តម អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និង​សោធន ដែល​ជាតំណាងដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវ ងួន​ សុខា រដ្ឋលេខាធិការនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃ​គណៈអភិបាលខេត្តសៀមរាប ព្រមទាំងឥស្សរជន និងមន្ត្រីកិត្តិយសកម្ពុជាដទៃទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន។

ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វឡើងយ៉ាងឱឡារិក ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ AIA Group Limited (“AIA” ឬ “អេ អាយ អេ”) ក្នុងនោះរួមមានលោក Ng Keng Hooi​​ នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ និងលោក Tan Hak Leh ដែល​ជានាយកប្រតិបត្តិប្រចាំតំបន់។ តំណាងមកពីដៃគូអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា គឺធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានចូលរួមក្នុងពិធីនេះ រួមជាមួយទីប្រឹក្សាផែនការជីវិត អេ អាយ អេ ជាច្រើនរយនាក់ថែមទៀត។

ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ

លោក Ng Keng Hooi បានមានប្រសាសន៍ថា៖

«ថ្ងៃនេះ គឺជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយនៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេ នៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបរបស់យើង ដែលធ្វើឡើងត្រឹមក្នុងរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេស ស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់​សម្ព័ន្ធទាំងមូលដែរនោះ ធានាថា​យើងមាន​មូល​ដ្ឋាន​រឹងមាំ ដើម្បីភ្ជាប់​ទំនាក់ទំនងទៅកាន់​ប្រជាជន​កម្ពុជា​កាន់តែច្រើនដើម្បីជួយឲ្យពួកគាត់រស់នៅប្រកបដោយសុខភាព និង​ជីវិតកាន់តែប្រសើរ។ រួម​ជាមួយ​គ្នានេះ យើង​ក៏កំពុងតែ​ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យ​បានកាន់តែខ្លាំងថែម​ទៀត»។

ជាក់ស្តែងការបើកសម្ពោធសាខាថ្មីនេះ ត្រូវ​បានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុននេះធ្វើយុទ្ធនាការទីផ្សារពេញមួយខែគឺ “យុទ្ធនាការ​សៀមរាបក្រហម” ដែលសំដៅដល់ពណ៌ និងស្លាកសញ្ញារបស់ អេ អាយ អេ។ យុទ្ធនាការនេះ បានចាប់ផ្តើមពីដើមខែនេះផ្ទាល់ ដោយផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សហគ្រាសតូចៗ​ សិស្សានុសិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនឹងលិខិតអញ្ជើញមកធ្វើការពិនិត្យសុខភាពលើស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ ខេមបូឌា ប្រចាំសៀមរាប។ សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ។

ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ

លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

«ការបើកសាខាខេត្តសៀមរាបរបស់យើង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់យើង ដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យយើងផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ យើងជឿជាក់ថាការ​ឈាន​ជើងចូល​ខេត្តសៀមរាបរបស់យើងនឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»។

ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ

ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមពិធីលៀងសាយភោជនជាពិសេស ដែលធ្វើឡើងនៅប្រាសាទក្រវ៉ាន់ដ៏ល្អឯកក្នុងឧទ្យានប្រាសាទបុរាណអង្គរ ស្ថិតនៅខាងកើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ភ្ញៀវកិត្តិយសទាំងអស់បានរីករាយនឹងការសម្តែងរបាំបែបប្រពៃណីផ្សេងៗរបស់កម្ពុជា ការទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យជាមួយនឹងតន្រ្តីប្រពៃណីខ្មែរ និងការសម្តែងរបាំអប្សរាជាការបញ្ចប់ពិធីសម្ពោធដ៏ឱឡារិកនេះ។

ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ
ពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបរបស់ អេ អាយ អេ

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ តុលានេះ​ អេ អាយ​ អេ ខេមបូឌា បានផ្តល់ការពិនិ្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពតម្រងនោម និងលំពែងដល់ប្រជាជននៅខេត្តសៀមជាង ១,០០០ នាក់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T