ពិតជាអស្ចារ្យ! I'm On A Boat រដូវកាលទី២ របស់ស្រាបៀរ Anchor បានត្រឡប់មកវិញ កាន់តែធំជាងមុន កក្រើកជាងមុន មនុស្សច្រើនជាងមុន និងកាន់តែសប្បាយជាងមុនទ្វេដង!

//s5.kh1.co/47/475a7697683965c9f3c8506558195bb588d4b701.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំ​អស្ចារ្យ «I’m On A Boat 2» របស់ស្រាបៀរ Anchor រដូវកាលទី២ បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតហើយសម្រាប់ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា​ ហើយអ្វីដែលកាន់តែអស្ចារ្យ និងរឹតតែពិសេសទៅទៀតនោះ ពិធីជប់លៀង Anchor Beer’s «I’m On A Boat 2» លើកនេះកាន់​តែធំជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ដោយមានអ្នកចូលរួមច្រើនជាងមុន ហើយក៏កាន់តែសប្បាយជាងមុនទ្វេដងទៀតផង។ ក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញ និងលេចធ្លោនៅកម្ពុជាមួយនេះ បានរៀបចំនូវមហាព្រឹត្តិកា​រណ៍ដ៏ធំស​ម្បើម ​ដ៏កក្រើកមួយនេះនៅតាមដងទន្លេសាប ក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍ «I’m On A Boat 2»
ព្រឹត្តិការណ៍ «I’m On A Boat 2»

អ្នកដែលបានឈ្នះពីការលេងហ្គេមទ្របាល់របស់ Anchor សរុបចំនួន​ ៩០ នាក់ ត្រូវបានអញ្ជើញ និងអនុញ្ញាតឲ្យនាំមិត្តភក្តិម្នាក់ទៀត ចូលរួមក្នុងព្រឹត្តិការណ៍ជប់លៀង #ImOnABoat2 ដ៏អធឹកអធមនេះ ជាមួយនឹង idol របស់ពួកគេនៅលើសាឡាងដ៏ធំអស្ចារ្យ និងស្រស់ស្អាត ដែលត្រូវបានតុបតែងច្នៃប្រឌិតឡើងយ៉ាងល្អឥតខ្ចោះរបស់ស្រាបៀរ​ Anchor ដោយពួកគាត់ត្រូវបានជិះកម្សាន្តតាមដងទន្លេសាប ដើម្បីរីករាយ និងគយគន់ថ្ងៃលិច​នាវេលាល្ងាចដ៏សែនមនោរម្យ។

ព្រឹត្តិការណ៍ «I’m On A Boat 2»
ព្រឹត្តិការណ៍ «I’m On A Boat 2»

តាមតួលេខបានឲ្យដឹងថា មានភ្ញៀវសរុបប្រមាណ ២០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សែនសប្បាយរីករាយ និងកក្រើកនេះ ដែលវាជាចំនួនមួយដ៏ច្រើនទ្វេដង បើធៀបទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុន ​នេះក៏ដោយសារតែប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ព្រឹត្តិ​កា​រណ៍ប្រភេទនេះផងដែរ។ អ្នកចូលរួមក្នុងពិធីជប់លៀងទាំងអស់បានរាំលេងកម្សាន្តសប្បាយរហូតដល់យប់ដោយមិនជិនណាយជាមួយភ្ញៀវកិត្តិយស រួមនឹងឌីជេល្បី​ៗ​ដែលបានលេងបទ Remix ជាច្រើន ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែមានភាពអ៊ូអរ ហើយអ្នកចូលរួមក៏រីករាយផងដែរនឹងការប្រគំតន្រ្តីយ៉ាងពិសេសដែលបានបន្លឺឡើង ក្នុងរាត្រីដ៏សែនសប្បាយរីករាយនោះ តាមរយៈបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្ត ការសម្តែង និងការច្រៀងពីសំណាក់សិល្បករ សិល្បការិនី និងកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជាលោក ខេមរៈ សេរីមន្ត​ លោក ហ្សូណូ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស

តារាកិត្តិយសនៅក្នុង​ព្រឹត្តិការណ៍ «I’m On A Boat 2»
តារាកិត្តិយសនៅក្នុង​ព្រឹត្តិការណ៍ «I’m On A Boat 2»

កម្មវិធីកម្សាន្តបានចាប់ផ្តើមនៅលើគោក ដោយមានការលេងហ្គេមសប្បាយៗប្លែកៗជាច្រើនដូចជា Pucker Up (ជញ្ជូនកូនបាល់ដាក់ក្នុងបំពង់ដោយប្រើមាត់) Floatacious (គរកំប៉ុងសូដាក្នុងចានដែលមានទឹក) Giant slingshot Beer Pong (បោះកូនបាល់ចូលកែវស្រាបៀរ) និងថតរូបជាដើម បន្ទាប់មកកម្មវិធីក៏បន្តធ្វើនៅលើសាឡាង ដោយមានការសម្តែងផ្ទាល់ពីអ្នករាំ ​និងអ្នកច្រៀង រួមនឹងការពិសាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor Radler រសជាតិស្រាលស្រទន់ គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានដាក់ជូនដោយឥតគិតថ្លៃពីក្រុមការងារនៃស្រាបៀរ Anchor ។

ព្រឹត្តិការណ៍ «I’m On A Boat 2»
ព្រឹត្តិការណ៍ «I’m On A Boat 2»

អ្វីដែលជាលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនៃព្រឹត្តិការណ៍ឆ្នាំនេះគឺ ការបង្ហាញជូននូវផ្ទាំងទស្សនីយភាពប្លែកភ្នែក ប្លែកអារម្មណ៍ ដ៏អស្ចារ្យនៅលើផ្ទៃទឹកទន្លេ។ នេះជាការបង្ហាញដំបូងបង្អស់ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា ហើយទស្សនីយភាពទាំងនោះ បានបង្ហាញជូននូវរូបភាពដែលមានពណ៌ចម្រុះ ពន្លឺភ្លើង សម្លេងទឹក និងរូបភាពដែលមានទំហំធំហើយច្បាស់ត្រជាក់ភ្នែក ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើតជាបទពិសោធន៍ថ្មីមួយទៀត ដែលមិនអាចបំភ្លេច និងញ៉ាំងឲ្យមនុស្សម្នាដែលបានចូលរួមទាំងអស់ ទាំងនៅលើគោកក្តី នៅលើទឹកក្តី កាន់តែមានភាពសប្បាយរីករាយទ្វេដង មួយកម្រិតបន្ថែមទៀត។

ព្រឹត្តិការណ៍ «I’m On A Boat 2»
ព្រឹត្តិការណ៍ «I’m On A Boat 2»

ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកប​ដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsner នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជាក្នុងឆ្នាំ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងបំផុត ក្នុងស្រទាប់យុវវ័យសម័យថ្មី នេះក៏ដោយ​សារតែគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែងគ្រប់កម្មវិធី៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T