កាដូរបស់ Cardi B ដែលស្វាមីនាងឲ្យ លេងឈុតធំតែម្តងឆ្នាំនេះ (មានវីដេអូ)

//s6.kh1.co/ea/ea721510480e3269a50ec9d654e9c5a49b82e2a1.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០១៩ ៩ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ តារាចម្រៀងស្រី Cardi B ត្រូវបានគេចាត់ទុកថា​ជាតារាម្នាក់ដែលមានឥទ្ធិពល នៅក្នុងទីផ្សារសិល្បៈ ជាមួយនឹងបទចម្រៀងរបស់នាង នីមួយសុទ្ធតែ ទទួលបានការគាំទ្រ តែក៏មានមួយចំនួនតូច ក៏មានការរិះគន់ លើបទនាងខ្លះៗផងដែរ តែសម្រាប់នាង មិនខ្វាយខ្វល់ ជាមួយនឹង មតិមួយចំណែកតូចអស់ទាំងនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុន ជាថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ គម្រប់២៧ឆ្នាំ តែសម្រាប់ឆ្នាំនេះ ពិតជាពិសេស​ជាងឆ្នាំមុនដាច់​ ដោយសារតែ រូបនាង​ទទួលបានកាដូជាច្រើន ជាបន្តបន្ទាប់ ដែលកាដូលើកទីមួយ គឺត្រឹមកាបូបទេ ដល់លើកទី២ ក៏ជាខ្សែក ហើយកាដូចុងក្រោយ ដែលក្នុងចាន ហើយគ្របទៀត ដើម្បីចង់ឲ្យនាង Surprise ដោយជា ចិញ្ចៀនពេជ្រ ២វង់ ដែលមួយវង់ ជាម៉ូតធម្មតា តែមួយវង់ទៀត ជាចិញ្ចៀនត្បូងធំខ្លាំង ធ្វើឲ្យនាង ស្ទើរតែគាំង ព្រោះមិននឹកស្មានថា ស្វាមីនាង ផ្តល់កាដូនេះ មកកាន់នាងយ៉ាងដូច្នេះ។

យ៉ាងណាមិញ ឆ្នាំនេះ នាងពិតជាសប្បាយចិត្តខ្លាំង ដែលនាងទទួលបានរបស់សំណព្វចិត្ត ពិស្វាមីរបស់នាង សុទ្ធតែ គ្រឿងពេជ្រ ដល់ម្លឹងៗនោះ៕

 Cardi B 
 Cardi B 
ចិញ្ចៀនពេជ្រដែលស្វាមីឲ្យនាង
ចិញ្ចៀនពេជ្រដែលស្វាមីឲ្យនាង
ចិញ្ចៀនពេជ្រដែលស្វាមីឲ្យនាង
ចិញ្ចៀនពេជ្រដែលស្វាមីឲ្យនាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T