ខេត្តពោធិ៍សាត់ ជាគោលដៅទី៥ នៃសិក្ខាសាលាតាមបណ្ដាខេត្ត ឆ្នាំ២០១៩!

//s5.kh1.co/d3/d3054945f0617765e51f5b689652f28835bb5134.jpg
សង្គម

 ១៩-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ពោធិ៍សាត់៖ កាលពីថ្ងៃ​ទី១៨​​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តពោធិ៍សាត់ ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ ​ក៏ដូចជា​បទពិសោធន៍សម្បូរបែបទាក់ទងនឹងការវិនិយោគរបស់ខ្លួន​ដល់សាធារណៈជននៅក្នុងខេត្តមួយនេះ​  ដែលជាគោលដៅទី៥ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ​ឆ្នាំ​២​០​១​៩​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​សិក្ខាសាលា​តាម​បណ្ដា​ខេត្តនេះក្រោមប្រធាន​បទ​ «អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ ហើយត្រូវ​បានសហការ​រៀបចំ​​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ រដ្ឋបាលខេត្តពោធិ៍សាត់ និង​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិចឆេង​

កម្មវិធីសិក្ខាសាលា​នៅខេត្តពោធិ៍សាត់ ឆ្នាំ២០១៩នេះ
កម្មវិធីសិក្ខាសាលា​នៅខេត្តពោធិ៍សាត់ ឆ្នាំ២០១៩នេះ

ឯកឧត្តម សាយ សុជាតិ ​បាន​ផ្ដល់កិត្តិយសផ្ដល់​មតិស្វាគមន៍​ បើក​កម្មវិធី​សិក្ខាសាលា​នៅខេត្តពោធិ៍សាត់នេះ។ ឯកឧត្តមបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញតាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម សាយ សុជាតិ សង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។ 

ឯកឧត្តម សាយ សុជាតិ
ឯកឧត្តម សាយ សុជាតិ

​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា ​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​ នៅខេត្តពោធិ៍សាត់នេះ​ ហើយបានបញ្ជាក់​ពី​ទិសដៅ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក្នុង​ការ​ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ ឯកឧត្ដមក៏បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដោយសារតែវិស័យនេះអាចរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា៖

«ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិត ដែលបានបញ្ចប់ការសិក្សា ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»​។

​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​
​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​

 ក្នុងនាមជាវាគ្មិន​កិត្តិយស លោក ឡុង សំណាង​ ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានធ្វើបទបង្ហាញដើម្បី​ឱ្យសិក្ខាកាមងាយយល់ និងទទួលបាន​ចំណេះ​ដឹង​អំពី​ការ​វិនិយោគលើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​ការ​ទប់​ស្កាត់ ​និង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​ពី​ការ​វិនិយោគ​ ​ និង​យុទ្ធ​សា​ស្រ្ត​ល្អ​ៗ​ដើម្បី​ទាញ​យក​ផល​គាប់ប្រសើរ​ ពី​ការ​វិនិយោគ​។​ ក្រោមការដឹកនាំរបស់គណៈកម្មការ​មូលបត្រ​កម្ពុជា លោក សំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។

លោក ឡុង សំណាង
លោក ឡុង សំណាង

​​ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងខេត្តកំពង់ឆ្នាំងរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសិក្ខាសាលា​នៅខេត្តពោធិ៍សាត់ ឆ្នាំ២០១៩នេះ
កម្មវិធីសិក្ខាសាលា​នៅខេត្តពោធិ៍សាត់ ឆ្នាំ២០១៩នេះ
កម្មវិធីសិក្ខាសាលា​នៅខេត្តពោធិ៍សាត់ ឆ្នាំ២០១៩នេះ
កម្មវិធីសិក្ខាសាលា​នៅខេត្តពោធិ៍សាត់ ឆ្នាំ២០១៩នេះ

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 66 66៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T