កំពុង​តែ​ដេក​មើល​រឿង​ ត្រូវ​ជនសង្ស័យ​ម្នាក់ ឆក់​យក​កាបូប​លុយ​បាត់​អស់​ជាង​២​លាន​រៀល

//s6.kh1.co/e0/e068fdbff751d9d629ad8fab7ad4cdc0f6e1ec9e.jpg
សង្គម

 ១៩-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ម្នាក់ បាន​បាត់​បង់លុយ​អស់​ចំនួន ២១០ ០០០០ (​ពីរ​លាន​មួយ​សែន​រៀល​) ទូរស័ព្ទ​ចំនួន​១​គ្រឿង រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​។ ខណៈ​ដែល​រូប​គាត់ កំពុង​តែ​ដេក​មើល​រឿង​តាម​ទូរស័ព្ទ​លើ​អង្រឹង​ក្នុង​រថយន្ត​តាក់ស៊ី ហើយ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ មួយ​គ្រឿង​មក​ឆក់​យក​កាបូបស្ពាយ​ជាប់​នៅ​នឹង​ខ្លួន​យក​ទៅ​បាត់​ស្រមោល និង​បាន​ត្រឹមតែ​ស្រែ​កថា «​ចោ​ៗ» ប៉ុណ្ណោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៣៨៤ កែង​ផ្លូវ​២០៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង​។ ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​មានឈ្មោះ ហ៊​ន ស្រី​អូន អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស មាន​ទីលំនៅ​ៗ​ភូមិ​ភ្នំ​ដិ​ន ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។ ក្រោយ​ពី​គាត់​យក​ផ្លែ​ឈើ​យក​មក​ពី​ផ្ទះ​នៅ​ឯ​ខេត្តតាកែវ​លក់​នៅ​ផ្សារ​នាគ​មាស អស់ហើយ​នោះ រូប​គាត់​ក៏​មក​ជិះ​រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ២A-៤២៩២ មួយ​គ្រឿង​ចត​នៅ​ចំណុច​ខាងលើ ដើម្បី​រង់ចាំ​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​វិញ​។

ស្ត្រី​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ដេក​មើល​រឿង​តាម​ទូរស័ព្ទ​នៅ​លើ​អង្រឹង ក្នុង​រថយន្ត​នោះ​ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​មក​ឈប់​ក្បែរ និង​ឆក់​កាបូប​លុយ ពណ៌​ទឹកសមុទ្រ​ដែល​មាន​លុយ​ចំនួន ២​លាន​១០​ម៉ឺន​រៀល​,​ទូរស័ព្ទ​ម៉ាក​អិន​ចុច​ពិល​១​គ្រឿង អត្តសញ្ញាណប័ណ្ណ​មួយ ដុំ​សាក និង ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​ផង​ដែរ​។

ក្នុង​ពេល​ល​នោះ​ដែរ​រូប​គាត់​ក៏​បាន​ស្ទុះ​ចុះ​ពី​រថយន្ត​ស្រែ​ថា «​ចោរ​ៗ» ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ដេញ​តាម​ដែរ​តែ​ដេញ​មិន​ទាន់​។ ក្រោយ​ពី​បុរស​ជា​ជនសង្ស័យ​ម្នាក់ បាន​ឆក់​ការ​បូ​ប​ដែល​មាន​លុយ​ចំនួន ២​លាន និង​១០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​ម៉ាក​អិន​ចុច​ពិល​១​គ្រឿង អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក រួម​ទាំង​ដុំ​សាក ខ្សែ​រសាក​ទូរស័ព្ទ ដែល​មាននៅ​ក្នុង​នោះ​រួច​ហើយ ស្ត្រី​ជា​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​២ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវរ​កតាម​ចាប់​ជនសង្ស័យ​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ​៕ 

https://s6.kh1.co/__image/w=650,h=379,q=100/e0/e068fdbff751d9d629ad8fab7ad4cdc0f6e1ec9e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d8/d8a78d6a26a89e99b0c0daaa241c7e347dfda2a7.jpg
https://s5.kh1.co/__image/w=650,h=379,q=100/41/41fb50f8417b2b3fb6ccc86776a3918dc9f69e64.jpg
https://s4.kh1.co/__image/w=650,h=379,q=100/31/31236bcc8de885302bf29247ae8369dcac72b65c.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c2/c2d6c33e0fd6c6a280d863faa69f1d84c1e10440.jpg
https://s4.kh1.co/__image/w=650,h=379,q=100/04/04faa2e50e8e8bec5602a184123d9f6b05ea73f5.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T