ឃើញតម្លៃពិតរបស់ OPPO Reno2 និង Reno2F ហើយ ចង់ច្រៀងចម្រៀងមួយបទថា «មិនស្រលាញ់អូនមិនបាន»!

//s4.kh1.co/07/075fbb49ab0f75e0d0c267929211c73d3c518c60.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ​៖ យប់មិញនេះ OPPO លេងមួយក្តាំងផ្អើលទីផ្សារទូរស័ព្ទនៅកម្ពុជា ទាំងការរៀបចំកម្មវិធី និងបង្ហាញមុខមាត់ថ្មីរបស់ពួកគេនោះគឺ OPPO Reno2 និង Reno2F។ ក្រោយពេលដែលទទួលបានចំណាត់ថ្នាក់លេខមួយថាជា Brand ទូរស័ព្ទដែលមានការលក់ចេញច្រើនជាងគេ និងមានអ្នកគាំទ្រជាងគេនៅកម្ពុជា និងប្រទេស៣ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ OPPO មិនធ្វើឲ្យក្រសែភ្នែកអ្នកគាំទ្រខកបំណងឡើង ព្រោះពួកគេមិនត្រឹមតែជាអ្នកច្នៃប្រឌិតនៅលើទូរស័ព្ទប៉ុណ្ណោះទេ សូម្បីតែការបដិសណ្ឋារកិច្ចអ្នកចូលរួមក៏មិនធម្មតាដែរ ពីមួយកម្មវិធីទៅមួយកម្មវិធីតែងតែមានអ្វីដែលថ្មី និងប្លែកជានិច្ច រហូតធ្វើឲ្យអ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក លួចសរសើរមិនបាន និងកត់ចំណាំជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F
កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F
កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F
កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F

ស្ថិតក្នុងបរិយាសនៃកម្មវិធីសម្ពោធទូរស័ព្ទដៃ OPPO Reno2 និង Reno2 F នេះដែរ គឺមានអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់​ជាង ១,០០០ នាក់ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺ ពួកគេមានទឹកមុខសប្បាយរីករាយក្រោយពីក្រុមហ៊ុន OPPO បានប្រកាសតម្លៃផ្លូវការចំពោះ Reno2F ត្រឹមតែតម្លៃ ៣៦៩ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែគុណភាពវិញឡើងកប់មិនបាច់ថ្លែងទេ ព្រោះវាស្មាតហ្វូនកូនកាត់រវាងទូរស័ព្ទ F11 Pro និងត្រកូល Reno ដូច្នេះអ្នកដែលធ្លាប់ប្រើប្រាស់ទូរស័ព្ទ F11 Pro (128GB) និងប្រើទូរស័ព្ទ Reno ពិតជាដឹងច្បាស់ណាស់អំពីសមត្ថភាពរបស់វា ចុះទម្រាំតែវាបូកបញ្ជូលគ្នាចេញជា OPPO Reno2F ដែលមានតម្លៃលើសគ្នាត្រឹម១០ដុល្លារប៉ុណ្ណោះ លោកអ្នកសាកគិតមើលទៅ តើគួរចំណាយលុយយករបស់ខ្លាំង និងតម្លៃសមរម្យមួយនេះដែរ ឬទេ?

កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F
កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F

ដោយសារទូរស័ព្ទ OPPO Reno2F កូនកាត់រូបនេះមាន២ពណ៌ដ៏គួរឲ្យស្រលាញ់ គឺពណ៌ Sky White, Lake Green មានកាមេរ៉ាក្រោយ4 គ្រាប់ Camera មេ ទំហំ 48MP Cameraទី២ទំហំ 8MP (ថតបែបទូលាយពង្រីកមុំថត119°) Cameraទី៣ទំហំ 2MP (ថតរូបបែប Portrait សខ្មៅជា Hardware Level Portrait ផ្ដាច់មុខរបស់ OPPO) និង Cameraទី៤ ទំហំ 2MP ដូចគ្នា (សម្រាប់ថតរូបភាព Portrait បែបភាពយន្ត ដោយមិនចាំបាច់ខ្វល់ខ្វាយរឿងEdit រូបឡើយ) ហើយមានកាមេរ៉ាមុខបង្កប់ខ្លួនទំហំ 16 MP ដូចគ្នាបេះបិតទៅនឹង F11 Pro ដែលអាចលិបចេញចូលបានយ៉ាងលឿន វាអាចធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយថាមពលថ្មកំពូលទំហំ 4000mAh បំពាក់បច្ចេកវិទ្យា Flash Charge VOOC 3.0 ដែលមានកម្លាំងថាមពល និង RAM 8GB និង ROM 128GB បំពាក់ប្រព័ន្ធសំលេង Dolby Atmos ផងដែរ។

ស្មាតហ្វូន OPPO Reno2 និង Reno2 F
ស្មាតហ្វូន OPPO Reno2 និង Reno2 F
ស្មាតហ្វូន OPPO Reno2 និង Reno2 F
ស្មាតហ្វូន OPPO Reno2 និង Reno2 F

ក្រលេកមកមើលកូនពៅកំលាយខ្លួន Reno2 ក្នុងត្រកូល Reno របស់ OPPO ឯណេះវិញ គឺថាណ្ហើយ រាងក៏អេម សមត្ថភាពក៏ខ្លាំង សឹងតែធ្វើឲ្យគេច្រៀងចម្រៀងមួយបទថា “មិនស្រលាញ់អូនមិនបានឡើយពេលនេះ”។ មានតម្លៃត្រឹមតែ ៥៩៩ ដុល្លារ ជាស្មាតហ្វូនថ្នាក់ខ្ពស់រចនាបែបហាយសូ ដែលមានមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិតទំហំ 16MP កាមរ៉ាក្រោយ ៤ គ្រាប់ទំហំ 48MP, 13MP និងពីរគ្រាប់ទៀតមានទំហំ2MP ដូចគ្នា ថតរូបបាន៤ស្ទីលខុសៗគ្នាដែលមាន RAM 8GB និង ROM 256GB ថាមពលថ្ម 4000mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0។

កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F
កម្មវិធីសម្ពោធស្មាតហ្វូន OPPO Reno2 និង Reno2 F

បច្ចុប្បន្ន OPPO ជាប្រេនទូរស័ព្ទដែលមានអ្នកគាំទ្រច្រើនជាងគេនៅកម្ពុជា ពិសេសការលក់ចេញទូរស័ព្ទ F11 Pro មានកាមេរ៉ាបង្កប់ខ្លួនដំបូងគេបង្អស់នាពេលកន្លងមក ស្ទើតែមិនគួរឲ្យជឿ ដែលធ្វើឲ្យអ្នកលក់ទាំងអស់សប្បាយលក់តែម្តង ឡើងភ្លូកទឹកភ្លូកដី រហូតដល់ការកុម្ម៉ង់សឹងតែមិនទាន់ពេល។

ស្មាតហ្វូន OPPO Reno2 និង Reno2 F
ស្មាតហ្វូន OPPO Reno2 និង Reno2 F
ស្មាតហ្វូន OPPO Reno2 និង Reno2 F
ស្មាតហ្វូន OPPO Reno2 និង Reno2 F

ដូច្នេះចំាមើលសន្ទស្សស្មាតហ្វូនកូនកាត់ទាំងពីរនេះវិញយ៉ាងម៉េចដែរ? វាអាចយកតំណែងជាស្មាតហ្វូនដែលមានស្អាតឡូយ តម្លៃទទួលយកបាន គុណភាពខ្លាំង ដូចការអួតអាងរបស់ OPPO ដែរ ឬទេ?

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T